ម៉ូដែលកែភេទ Caitlyn Jenner សោកស្តាយក្រោយ ក្លាយខ្លួនជាមនុស្សស្រី
អាមេរិក៖ ម៉ូដែលកែភេទ Caitlyn Jenner អតីតម្ចាស់មេដាយមាសកីឡាអូឡាំពិក Bruce Jenner ថ្មីៗនេះបានបង្ហាញពីការសោកស្តាយរបស់ខ្លួន ក្រោយវះកាត់ឲ្យក្លាយជាស្រីនិងជាម៉ូដែលរូបស្រស់ម្នាក់។
ព័ត៌មានពី TMZ បានឲ្យដឹងនៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៥នេះថា ម៉ូដែលកែភេទវ័យ៦៦ឆ្នាំ Caitlyn Jenner ដែលជាឪពុករបស់ម៉ូដែលរូបស្រស់ Kylie Jenner និង នាងKendall Jenner ក្រោយវះកាត់កែភេទបានជាងមួយឆ្នាំ បាននិយាយពីការសោកស្តាយចំពោះការសម្រេចចិត្តវះកាត់កែភេទ ដោយចង់ឲ្យអ្វីៗវិលមករក ភាពដើមវិញតែវាមិនអាចទៅរួច។
ក្រោយធ្វើការវះកាត់មានរឿងជាច្រើនធ្វើឲ្យ Caitlyn Jenner មានការសោកស្តាយ ហើយប្រភពពីអ្នកជិតស្និទបានឲ្យដឹងថាCaitlyn កំពុងសួរខ្លួនឯង ថា“ អ្វីដែលខ្លួនបានសម្រេចចិត្តធ្វើនេះជាកំហុសធំដែរឬទេ” ។
ប្រភពបន្តថា បើទោះបីជាកែភេទជាស្រីរួចទៅហើយតែ Caitlyn នៅតែមានចំណាប់អារម្មណ៍លើមនុស្សស្រី ហើយក៏ដឹងថាគ្មានមនុស្សស្រីណាចាប់អារម្មណ៍ លើមនុស្សស្រីដែលធា្លប់ជាប្រុសដូចខ្លួននោះទេ។
កាលពីពេលថ្មីៗកន្លងទៅ Caitlyn Jenner ធ្លាប់និយាយប្រាប់កូនស្រីដែរថា ខ្លួនស្អប់សភាពជាមនុស្សស្រី កាលនៅមនុស្សប្រុសខ្លួនសង្ហា និងមានភាពរីករាយជាងនេះ៕