Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

មនុស្ស ៥០នាក់ បាត់ខ្លួន ក្រោមគំនរដីបាក់ នៅមីយ៉ាន់ម៉ា

រ៉ង់ហ្គូន៖ យ៉ាងហោចណាស់ កម្មករចំណាកស្រុក ៥០នាក់ កំពុងបាត់ខ្លួន នៅក្រោមគំនរដីបាក់ ស្ថិតនៅរដ្ឋកាជីន ភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីល្ងាចថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ ២០១៥ មកម្ល៉េះ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។
អាជ្ញាធរ មីយ៉ាន់ម៉ា បានអះអាងប្រាប់ស៊ិនហួ តាមទូរស័ព្ទថា គ្រោះធម្មជាតិខាងលើនេះ បាន កើតឡើងសាជាថ្មី ហើយសម្រាប់អ្នកបាត់ខ្លួន ទាំង ៥០នាក់នោះ ទំនងជាមិនអាចមាន ជីវិតរស់នោះទេ។ យ៉ាងណាក៏ដោយ ប្រតិបត្តិការរុករក មនុស្សបាត់ខ្លួននៅតែបន្តដដែល។
សម្រាប់ព័ត៌មានលម្អិត នៃមូលហេតុ បាក់ដី ឬ ក៏យ៉ាងណាទៀតនោះ នៅមិនទាន់មានការ បញ្ជាក់នោះទេ ព្រោះតំបន់កើតហេតុ វាស្ថិតនៅដាច់ស្រយ៉ាលខ្លាំងពេក៕