ខ្សឹបដាក់ត្រចៀក៖ មនុស្ស៤នាក់ ជាឈ្មួញ រកស៊ីឈើ ប្រណីតដ៏សកម្ម នៅស្រុកវាលវែង ខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ ការដឹកជញ្ជូនឈើប្រណីត ចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ពីសំណាក់ឈ្មួញទាំង ៤នាក់ មាន ឈ្មោះ តាអ៊ិត-ចែអ៊ឹប-ចែរ៉ែ និងចែធឹប តាមរថយន្តប្រភេទនីសាន់ កាមរីកាត់ កាមរីបាឡែន សព្វថ្ងៃនេះពួកគេបានដឹកជញ្ជូន ឈើប្រណីតចេញពី ស្រុកវាលវែង មកកាន់ក្រុងពោធិ៍សាត់ និង ទៅកាន់ខេត្តបាត់ដំបង ទាំងយប់ទាំងថ្ងៃដោយរលូន មិនមានការរំខានពីសំណាក់មន្ដ្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធចាប់ពីស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន និងក្រុងពោធិ៍សាត់នោះឡើយ ។
បើតាមប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ បានបង្ហើបឱ្យដឹងថា ការដឹកជញ្ជូនឈើប្រណិតយ៉ាងអាណាធិប តេយ្យ បែបនេះ ពួកឈ្មួញទាំង ៤នាក់ខាងលើនេះ បានបង់ប្រាក់ជូនទៅសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចពាក់ព័ន្ធចាប់តាំងពីស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន និងក្រុងពោធិ៍សាត់ រួចអស់ទៅ ហើយ ដូច្នេះការបង្ក្រាប ការទប់ស្កាត់ពីសំណាក់មន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនមានវិធានការអ្វី ជាដុំកំភួននោះឡើយ។
ក្រុមប្រជាពលរដ្ឋ បានបង្ហើបឱ្យដឹងទៀតថា រាល់ការដឹកជញ្ជូនឈើប្រណិត ពីសំណាក់ឈ្មួញទាំង ៤នាក់នោះ គឺពួកគេមុនចេញដំណើរគឺគេបានទូរស័ព្ទប្រាប់មន្ដ្រីរដ្ឋបាលព្រៃឈើ និងមន្ដ្រីពាក់ព័ន្ធជាមុន ទើបបានការដឹកជញ្ជូនឈើប្រណិត ខុសច្បាប់របស់ពួកគេ ប្រព្រឹត្តទៅដោយរលូន និងសុវត្ថិភាពបំផុត ។ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ អាជ្ញាធរស្រុកវាលវែង មន្ដ្រីជំនាញពាក់ព័ន្ធ ចាប់ពីស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន និងក្រុងពោធិ៍សាត់ គួរតែចាត់វិធានការជាបន្ទាន់ បើមិនដូច្នោះទេ ការដឹក ជញ្ជូនឈើខុសច្បាប់វា នឹងកើតមានយ៉ាងអាណាធិបតេយ្យ ហើយព្រៃឈើវានឹងវិនាសសាបសូន្យ ក្នុង ពេលដ៏ខ្លីខាងមុខនេះ។
ជុំវិញនិងការលើកឡើងរបស់ ប្រជាពលរដ្ឋ មជ្ឈមណ្ឌលព័ត៌មាន បានព្យាយាមធ្វើទាក់ទងទៅកាន់ អាជ្ញាធរស្រុកវាលវែង មន្ដ្រីជំនាញពាក់ព័ន្ធ ចាប់ពីស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន និង ក្រុងពោធិ៍សាត់ ប៉ុន្តែមិនអាចទាក់ទងបានទេ ដោយក្រុមឈ្មួញ តាអ៊ិត-ចែអ៊ឹប-ចែរ៉ែ និងចែធឹប ដែលរង់ ការចោទប្រកាន់នេះ ដើមអម្ពិលក៏ព្យាយាមទាក់ទងដែរ ទៅមិនអាចទំនាក់ទំនងបាន យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងរង់ចំាការបំភ្លឺ៕