Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

មនុស្ស 0៦នាក់រងរបួស ក្នុងហេតុការណ៍ ផ្ទុះគ្រាប់បែកនៅ មូលដ្ឋានទ័ពជើងទឹកបង់ក្លាដេស

បង់ក្លាដេស៖ ប៉ូលិសក្នុង តំបន់បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០១៥ នាវឹក ៦នាក់ បានរងរបួសធ្ងន់ ដោយសារការផ្ទុះគ្រាប់បែក នៅក្នុងវិហារឥស្លាម នារដ្ឋ Chittagong  ប្រទេសបង់ក្លាដែស។
តាមសេចក្តីរាយការណ៍ ពីសារព័ត៌មានសិង្ហបុរី បានអោយដឹងទៀតថា មនុស្ស២នាក់ ត្រូវបានចាប់ខ្លួនដែល ជាប់ពាក់ព័ន្ធទៅនឹងហេតុការណ៍នោះ។ ប៉ូលីសបាននិយាយទៀតថា ពួកគេបាន សារភាពថា ខ្លួនជាសមាជិកនៃក្រុម Ama'atul Mujahideen Bangladesh។
ក្រុមសកម្មយុទ្ឌនេះ គឺមានបំណងចង់ បង្កើតរដ្ឋឥស្លាមក្នុងតំបន់ ដែលមានឈ្មោះថា សារី តាមរយៈការប្រឆាំងរដ្ធាភិបាល នឹងព្យាយាមវាយប្រហារ រដ្ឋាភិបាលតែម្តង។
លោក  Devdas Bhattachariya មន្រ្តីប៉ួលីសជាន់ខ្ពស់ បង់ក្លាដែស បាននិយាយថា គ្រាប់បែក២ គ្រាប់នោះបានផ្ទុះបន្ទាប់ពីនៅព្រះវិហារមួយឈ្មោះ Jumma  ក្បែរមូលដ្ឋានកងទ័ពជើងទឹក ដែលបានបណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់៕