ប្រកាសតែងតំាង លោក សរ សុពុត្រា ជាអភិបាលរងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ លោក សរ សុពុត្រា អតីតអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងតែងតំាងជាអភិបាលរង ខេត្តកំពង់ស្ពឺ នេះបើតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល លេខ១២២៩ អនក្រ.តត ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពិធីប្រកាសតែងតំាង ចូលកាន់ជាផ្លូវការ របស់លោក សរ សុពុត្រា នឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ និងលោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕