Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

National

Technology

Artist

អាជ្ញាធរ ខេត្តបាត់ដំបង បង្ក្រាប បទល្មើស នេសាទ ខុសច្បាប់ នៅស្រុកឯកភ្នំ និងស្រុក មោងឬស្សី

បាត់ដំបូង៖កម្លាំងនគរបាល ខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែធ្នូ កន្លងទៅនេះ បានធ្វើការបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់ បានពីរកន្លែង ក្នុងស្រុកឯកភ្នំ និងស្រុកមោងឬស្សី ក្នុងនោះបានធ្វើការដកហូតសម្ភារៈ និងឲ្យអ្នកប្រព្រឹត្ត ធ្វើកិច្ចសន្យាផងដែរ។ នេះបើយោងតាម គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥។
គេហទំព័រ អគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា នៅម៉ោង១៣៖៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ លោកវរសេនីយ៍ត្រី ឡុង យោធាវីរ: អធិការ នគរបាលស្រុកឯកភ្នំ បានដឹកនាំ កម្លាំង សហការជាមួយ កម្លាំងជលផល បានចុះធ្វើការបង្ក្រាប បទល្មើសនេសាទ នៅចំនុចឡូត៍លេខ២ នឹងឡូត៍លេខ៥ ឃុំកោះជីវាំង  ជាលទ្ធផល សមត្ថកិច្ច បង្ក្រាបបាន ក្បាលបរចំនួន ២០ សាច់មងចំនួន ២១០ម៉ែត្រ បង្គោលចំនួន ២៧០ដើម នឹងបានលែងត្រីចំរុះចំនួន ១៧០គីឡូក្រាម។ ជាមួយគ្នានោះ  សមត្ថកិច្ច បានឃាត់ ខ្លួន អ្នកប្រព្រឹត្តិ នឹងឲ្យធ្វើកិច្ចសន្យា បញ្ឈប់នូវ បទល្មើស នេសាទបន្តទៀត។
ជាមួយគ្នានោះ នៅម៉ោង២១៖១៦នាទី លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុក មោងឬស្សី បានដឹកនាំកម្លាំង សហការជាមួយ កម្លាំងប្រជាការពារ បានចុះ បង្ក្រាបបទល្មើសនេសាទ នៅចំនុចភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឬស្សី។ ជាលទ្ធផល សមត្ថកិច្ច ដកហូតបានសំភារៈរួមមាន អាគុយ ៣ អំភ្លី ៣ ដងសំរាប់ឆក់ ២ កង់ ៣គ្រឿង ចំណែកម្ចាស់ បានធ្វើការរត់គេច ខ្លួនបាត់ មុនពេល ដែលសមត្ថកិច្ច ទៅដល់កន្លែងប្រព្រឹត្តបទល្មើស៕



អាជ្ញាធរ ស្រុកកៀនស្វាយ អំពាវនាវ រកក្រុម គ្រួសារ សពបុរសម្នាក់ ជិះម៉ូតូ សេ១២៥ ស្លាកលេខ កណ្តាល 1R-2278

កណ្តាល៖កម្លាំងនគរបាល ស្រុកកៀនស្វាយ នៅថ្ងៃអាទិត្យទី២៧ ខែធ្នូ ឆ្នាំ២០១៥ នេះ បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបាត់ សមាជិកគ្រួសារ ជិះម៉ូតូ ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1R-2278 សូមមកទទួលយកសព នៅឃុំសំរោងធំ។
ការអំពាវនាវរបស់ កម្លាំងនគរបាល ស្រុកកៀនស្វាយ គឺធ្វើឡើងក្រោយពីហេតុការ បុរសម្នាក់ បានជិះម៉ូតូរេចង្កូតបុក បង្គោលស្លាកសញ្ញា ស្លាប់នៅនឹងកន្លែង នៅម៉ោង ប្រមាណ ១៣៖៤០នាទី លើកំណាត់ផ្លូវ ជាតិលេខ១ ស្ថិតនៅចន្លោះ គីឡូម៉ែត្រ លេខ៣៨-៣៩ ក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។
មន្រ្តីនគរបាល បានឲ្យដឹងទៀត ជនរងគ្រោះបាន ជិះម៉ូតូក្នុងទិសដៅ មកពីអ្នកលឿង ទៅភ្នំពេញ មានអាយុប្រហែល៣០ឆ្នាំ៕



ចិន ប្រើប្រាស់​គ្រឿងចក្រ​ រាប់សិប​គ្រឿងកកាយ ​​កាកសំណល់​ចេញពីរោងចក្រ​ ដែល​រងការ​បំផ្លិចបំផ្លាញ​ ដោយ​ល្បាប់ភក់​

ប៉េកាំង៖ យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះថា នៅភាគជើងនៃ ប្រទេសចិន គឹស្ថិតនៅក្នុង ខេត្តក្វាងដុង ដែលជាខេត្តមួយដ៏ធំជាងគេ និងមានរោងចក្រធំៗ ជាច្រើននោះ បានរងនូវការបំផ្លិចបំផ្លាញដោយល្បាប់ភក់ នាពេលកន្លងមក ហើយនៅថ្ងៃអាទិត្យនេះ គេឃើញមានសកម្មភាព របស់ក្រុម អ្នកជួយសង្គ្រោះ និងគ្រឿងចក្ររាប់សិបគ្រឿង ចាប់ផ្តើមកកាយកាកសំណល់ចេញ ដើម្បីបញ្ចៀសគ្រោះថ្នាក់កើតឡើង ។
គួររំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ នៅខេត្តក្វាងដុង មានករណីហូរច្រោះល្បាប់ភក់ទ្រង់ទ្រាយធំ ដែលបណ្តាលឲ្យរោងចក្រ ជាច្រើនកន្លែងនៅទីនោះ រងការបំផ្លិចបំផ្លាញ និងទីក្រុងនៅក្វាងដុង ត្រូវបានកប់ដោយល្បាប់ភក់ ក្នុងនោះរួមមានអគារជាង ៣០កន្លែង សួនច្បារ និងពលរដ្ឋប្រមាណ ៧០នាក់បាត់ខ្លួន គឺគ្រាន់តែរកឃើញនូវដៃ មួយចំហៀងដែលដាច់ចេញ ពីរាងកាយតែប៉ុណ្ណោះ ។
កាលពីថ្ងៃសុក្រកន្លងទៅនេះ រដ្ឋាភិបាលកណ្តាល ក៏បានប្រកាសអំពីគ្រោះធម្មជាតិ ដោយហូរច្រោះល្បាប់ភក់ ដែលកើតចេញពីអាកាសធាតុអាក្រក់នោះ ។រដ្ឋាភិបាលនៅខេត្ត ក្វាងដុង បានបញ្ជាក់ថា តំបន់គ្រប់គ្រងរបស់ គាត់គឺជួបនឹងបញ្ហាជាច្រើន ហើយកាកសំណល់កខ្វក់ បាននៅកកកុញ ក្នុងនោះមានសំណល់ អគារជាដើម ៕

អាជ្ញាធរខណ្ឌ​សែនសុខ ចុះត្រូត​ពិនិត្យ​ទីតាំង ក្រឡុក-ផ្ទុកស៊ីម៉ង់ របស់ក្រុម​ហ៊ុន​ ហាយលែន​ និង K Cement

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងក្រឡុកស៊ីម៉ង់ របស់ក្រុម ហាយលែន ខនគ្រីត និងទីតាំងផ្ទុកស៊ីម៉ង់ K Cement ស្ថិតនៅផ្លូវលេខ១០១៩ ក្រុមទី២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី។
ក្នុងពេលចុះត្រូតពិនិត្យ លោកបានធ្វើការណែនាំឲ្យម្ចាស់ ទីតាំងបញ្ឈប់ការបង្ហូរ កាកសំណល់ និងទឹកមកលើចិញ្ចើមផ្លូវសាធារណៈ ដែលបណ្តាលឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ អនាម័យសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋ ជិតខាង។
អាជ្ញាធរបានដាក់កំហិតឲ្យអនុវត្តតាមការណែនាំ និងកែសម្រួលក្នុងរយៈពេល១ខែ។ ក្នុងករណីមិនអនុវត្តតាមនោះទេ រដ្ឋបាលខណ្ឌនឹងមានវិធានការ ទៅតាមនីតិវិធីច្បាប់៕



ឃាត់ខ្លួន​ជនស្រវឹង​ខួបម្នាក់​ ចាប់រំលោភ​ក្មេងស្រី​ ជាអានីតិជន​ បាន​សម្រេច​ ១លើក​

កំពត៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញបទបញ្ជាបន្ទាន់ ដល់អធិការនគរបាលស្រុកជុំគីរី ឲ្យបញ្ជូនខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងករណីរំលោភសេពសន្ទវៈ លើក្មេងស្រីជាអានីតិជនម្នាក់ មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយពីកម្លាំងនគរបាលស្រុកនេះ ចាប់ខ្លួនជនសង្ស័យបាន កាលពីម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ក្នុងចំណុចភូមិធ្លកយុល ឃុំស្រែសំរោង ស្រុកជុំគីរី។
សមត្ថកិចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថាៈ ជនសង្ស័យ ឈ្មោះសំ ហិល ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះជ័យ ផា(ជ-ផ)  អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាដែរ។ សមត្ថកិច្ចដដែល បន្តថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៤រសៀល ខណៈឪពុក ម្តាយ និងបងប្អូនរបស់ក្មេងរងគ្រោះ គ្មានអ្នកនៅផ្ទះនោះ ស្រាប់តែជនសង្ស័យ មានឱកាសធ្វើសកម្មភាព ចាប់រំលោភសេពសន្ទវៈ រហូតបានសម្រេចដល់គោលដៅ១លើក ក្នុងចំណុចផ្ទះជនរងគ្រោះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ កំពុងស្ថិតក្នុងដៃសមត្ថកិច្ចនគរបាល ជំនាញព្រហ្មទណ្ឌខេត្ត ធ្វើការសាកសួរនាំ៕

មជ្ឈមណ្ឌលសិក្សា​និង​អភិវឌ្ឍន៍​ កសិកម្មកម្ពុជា ហៅ​កាត់ថា ​សេដាក នឹងរៀបចំ​ធ្វើសមាជ​ដ៏ធំមួយ​ នៅថ្ងៃច័ន្ទ​ស្អែកនេះ

ភ្នំពេញ៖ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានថ្មី ខណៈដែល លោក យ៉ង សាំងកុមារ ដែលកាន់តួនាទីនេះ អស់រយៈពេល ១៨ឆ្នាំមកនោះ បានប្រកាសមិនបន្តឈរឈ្មោះ ធ្វើជាប្រធានជាថ្មី។
លោក យ៉ង សាំងកុមារ ដែលគេដឹងថា នឹងទៅចូលរួមធ្វើនយោបាយ ជាមួយនឹងគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន របស់លោក យ៉េង វីរៈ, លោក សាម អ៊ីន និងលោក សាន ស៊ុនឌឿន នៅពាក់កណ្តាល ឆ្នាំ២០១៦ ខាងមុខនេះ។ សមាជរបស់អង្គការសេដាក នឹងរៀបចំធ្វើឡើងនៅឯមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ដោយមានការចូលរួមពីបុគ្គលិក និងកសិករប្រមាណជា ១០០នាក់៕

ក្នុងឆ្នាំ​២០១៥​នេះ​ នាវឹកអាល្លឺម៉ង់ បានជួយសង្រ្គោះ​ជនអន្តោប្រវេសន៍​ បានជាង​ ១០ពាន់នាក់

ប៊ែកឡាំង៖ យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ថា ក្នុងឆ្នាំ២០១៥នេះ ក្រុមនាវឹករបស់ប្រទេសអាល្លឺម៉ង់ បានជួយស្រោចស្រង់ និងសង្គ្រោះជនអន្តោប្រវេសន៍ ប្រមាណជាង ១០,០០០នាក់ ដែលពួកគេបានឆ្លងកាត់ លើផ្ទៃសាគរ ។ ក្នុងនោះរាប់បញ្ចូល ទាំងពលរដ្ឋជាង ៥០០នាក់ ដែលបានឆ្លងដែនពី ប្រទេសលីប៊ី តាមផ្លូវទឹក ចំថ្ងៃបុណ្យ Christmas តែម្តង ។
គេហទំព័រមួួយឈ្មោះថា Bundeswehr បានបង្ហោះរូបភាព និងសកម្មភាពក្រុមជនអន្តោប្រវេសន៍ ដែលមានខ្លឹមសារថា "គិតចាប់តាំងពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥មកដល់ពេលនេះ នាវឹករបស់ប្រទេសអាល្លឺម៉ង់ បានជួយសង្គ្រោះជនអន្តោប្រវេសន៍ បានប្រមាណ១០,៥២៨នាក់ ខណៈដែលពួកគេទាំងនោះបានឆ្លងកាត់" ។
សម្រាប់ថ្ងៃបុណ្យ Christmas កាលពីថ្ងៃសុក្រកន្លងមកនេះ គេឃើញនាវាមួយគ្រឿងបានចេញប្រតិបត្តិការ ដែលមានរយៈចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី ហើយបានជួយសង្គ្រោះ ជនអន្តោប្រវេសន៍បាន ចំនួន៥៣៩នាក់ ដែលពួកគេបានធ្វើដំណើរតាមទូកចំនួន០៣គ្រឿង និងទូកឈើមួយគ្រឿងផងដែរ ៕
យោងតាមរបាយការណ៍មួួយចេញ ដោយអង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេសន៍ សហប្រជាជាតិ ហៅកាត់ (IOM)បានបញ្ជាក់ថា ជនអន្តោប្រវេសន៍ប្រមាណ ៣,៧០០នាក់ បានលង់ទឹក និងបាត់ខ្លួន នៅក្នុងសមុទ្រខណៈ ដែលពួកគេបានឆ្លងកាត់ លើផ្ទៃសាគរនោះ ៕

លោក យ៉ែម បុញ្ញឫទ្ធិ៖ សម័យខ្មែរក្រហម​ជាគុក​ ឥតជញ្ជំាង​បិទបាំង​ ព័ត៌មាន​គ្រប់បែប​យ៉ាង​

ភ្នំពេញៈ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ និងជាអ្នកនំាពាក្យតំណាងរាស្ត្រ ក្រុមភាគតិច ក្នុងរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បានហៅរបបសម័យខ្មែក្រហមថា ជារបបខ្មៅងងឹត និងជាគុក ឥតជញ្ជាំងបានបិទបំាង ព័ត៌មានគ្រប់បែបយ៉ាង។
លោកយ៉ែម បុញ្ញឫទ្ធិ បានសសេរលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនលោកថា«សម័យខ្មែរក្រហម នរណាក៏ដឹងដែរថា ជាគុកឥតជញ្ជាំង បិទបាំង ព័ត៌មានគ្រប់បែបយ៉ាង ដើម្បីងាយស្រួលជិះជាន់ និងត្រួតត្រា។ បច្ចុប្បន្នសម័យបច្ចេកវិទ្យាបានធ្វើឲ្យលំហូរព័ត៌មានប្រៀបដូចទឹកហូរ ជ្រួតជ្រាបទៅគ្រប់ទីកន្លែង ជាបណ្តើរៗ នាំឲ្យប្រជាពលរដ្ឋថ្លៃថ្នូរ ចូលរួមបំពេញកាតព្វកិច្ច ក្នុងការកសាង សង្គមកម្ពុជា ដែលជាក្តីសង្ឃឹមសម្រាប់ ប្រជាជាតិយើង»។
ជាមួយគ្នានោះដែរ លោកបានសសេរទៀតថា “សម័យព្រះ មុនពេលដែលព្រះអង្គបានត្រាស់ដឹង គេព្យាយាមបិទបាំងព័ត៌មាន ពិតនៃសង្គម ការវិវត្តន៍នៃបុគ្គលជាមនុស្ស ការវិវត្តន៍នៃជីវិត ដោយឲ្យព្រះអង្គស្គាល់តែការសប្បាយ ភ្លេចគិតបញ្ហាសង្គម បញ្ហាជីវិតមនុស្សលោក។ តែកិច្ចការនេះត្រូវបរាជ័យ ដោយព្រះអង្គព្យាយាមស្វែងរកការពិត រហូតដល់បានដឹង បានឃើញ ហើយសម្រេចចាកចេញពីការបិទបាំងព័ត៌មាននោះ រហូតដល់បានត្រាស់ដឹង សង្រ្គោះមនុស្សលោក”។
លោកលើកឡើងទៀតថា “ការបិទបាំងព័ត៌មានដែលមានគ្រប់សម័យកាល នៅពេលដែលគេចង់បានឲ្យអនុវត្តតាម ឬបង្វែរបង្វិល ឲ្យទៅតាមដែលគេចង់បាន ហើយដើម្បីបំបែកគំនិតបំណងនេះ យើងបានសម្រេចជំហានមួយ ដែលឲ្យ ឈ្មោះថា បណ្តុះគំនិតគិតចូលរួម បណ្តុះគំនិតគិតសម្រេច បណ្តុះគំនិតគិតដឹកនាំ”។
លោកបន្ថែមថា ការសម្រេចជំហានទី១ ដោយអនុវត្តផែនការសកម្មភាពជាក់ស្តែង រួមមាន៖ វគ្គបណ្តុះបណ្តាល សិក្ខាសាលា វេទិកា ដែលប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ ជាមួយនឹងក្រុមដឹកនាំ។ ទាំងនេះ គឺជាលំហូរព័ត៌មាន ដែលគេពុំអាចខ្ទប់បិទបាំងបានឡើយ ប្រៀបបានដូចការចង់ក្តាប់ទឹកដូច្នោះដែរ៕

ម៉ូដ​សំលៀកបំពាក់​ថ្មី​ដើម​ឆ្នាំ​២០១៦ ​បង្ហាញ​ដោយ​តួ​ស្រី​ស្អាត​កូរ៉េ

Baek Jin Hee តារា​សម្ដែង​ស្រី​ស្អាត​កូរ៉េ​ខាង​ត្បូង បាន​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​ថ្មីៗ​បែប​ស​ខ្មៅ​សម្រាប់​ក្រប​ទស្សនាវដ្ដី​កូរ៉េ InStyle នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៦។

អ្វី​ដែល​គួរ​ឲ្យ​សម្គាល់​គឺ ស្រី​ស្អាត Jin Hee មិន​បាន​លេង​ស្ទិល​គ្រឿង​អលង្ការ​ច្រើន​នោះ​ទេ គ្រាន់​តែ​ប្រើ​ក្រវិល និង​ខ្សែ​ក​បន្តោង​គជ់​ខ្យង​ដ៏​សាមញ្ញ ស្អាត និង​ថ្លៃថ្នូរ​ប៉ុណ្ណោះ។ ចង់​ដឹង ម៉ូដ​ថ្មី​នោះ​ស្អាត​ប៉ុណ្ណា សូម​មើល​រូប​ខាង​ក្រោម៖






រុស្ស៊ី ចុះអនុស្សរណៈ​យោគយល់គ្នា​ វិនិយោគទុនទឹកប្រាក់ ជាង​១២ពាន់លានដុល្លារ​ ជាមួយ​បង់ក្លាដេស លើគម្រោង​នុយក្លេអែរ​

ដាកា៖ យោងតាមទូរសទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅរាត្រីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ថា ទឹកប្រាក់ចំនួន ១២,៦៥ ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ត្រូវបានរុស្ស៊ីចុះ អនុស្សរណៈយោគយល់គ្នា វិនិយោគទុនលើគម្រោង នុយក្លេអែរ ជាមួយប្រទេសបង់ក្លាដេស ។ ក្នុងគោលបំណងបង្កើន ថាមពលអគ្គីសនី ឲ្យបាន១,២០០ម៉េហ្គាវ៉ាត់ ។
លោក Kamrul Islam Bhyian អ្នកនាំពាក្យមួយរូបមកពី ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានឲ្យដឹងថា ដំណើរការនៃគម្រោងការ មួយនេះនឹងចាប់ផ្តើម នៅដើមឆ្នាំក្រោយ នៅក្រុងRuppur ខេត្ត Iswardi ចម្ងាយប្រមាណ១៦០គីឡូម៉ែត្រ ពីរដ្ឋធានីដាកា ។
លោកបានបញ្ជាក់ថា "រុស្ស៊ី នឹងផ្តល់ហិរញ្ញវត្ថុលើទី៩០ភាគរយ នៃទឹកប្រាក់វិនិយោគទុនសរុប ដោយទទួលនូវការប្រាក់វិញចំនួន១.៧៥ភាគរយ បូករួមទាំងកម្លាំងពលកម្មផងដែរ" ។
រដ្ឋាភិបាលបង់ក្លាដេស នឹងបញ្ចប់នូវការទូទាត់វិញលើប្រាក់កម្ចីក្នុងអំឡុងពេល២៨ឆ្នាំ នឹងរយៈពេល១០ឆ្នាំជាទឹកប្រាក់អនុគ្រោះពីរុស្ស៊ី ។ លោក Abul Maal Abdul Muhith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបង្ល់ក្លាដេស បានបញ្ជាក់ថា នេះជាគម្រោងការមួយដ៏ធំសម្រាប់បង់ក្លាដេស។ គម្រោងការថាមពលនេះ នឹងអាចធ្វើប្រតិបត្តិការ បាននៅ ឆ្នាំ២០២២ និងឆ្នាំបន្ទាប់ គឺឆ្នាំ២០២៣ ៕

ពិតជានៅមានករណី គ្រូយកលុយពីសិស្ស ក្នុងម៉ោងសិក្សា

ភ្នំពេញ៖ ប្រភពសុំមិនបញ្ចេញឈ្មោះ ជាច្រើន ដែលមានកូនកំពុងរៀននៅថ្នាក់ បឋមនិងអនុវិទ្យាល័យ បានសរសើរដល់កំណែទំរង់ថ្មី របស់ លោក ហង្ស ជូនណារ៉ុន ដែលធ្វើអោយកូនគាត់ខំ រៀនជាងមុន ប៉ុន្តែពួកគេត្អូញត្អែរថា មិនសូវមានលុយគ្រប់គ្រាន់ អោយកូនទៅរៀន ព្រោះលុយខ្លះសំរាប់កូនចាយ លុយខ្លះកូនថាទុក អោយគ្រូជាដើម។
ទោះបីជាកំពុងធ្វើកំណែទំរង់ យ៉ាងណាក៏ដោយ ក្រសួងអប់រំយុវជន និងកីឡា ទទួលស្គាល់ថា ពិតជានៅមានករណីគ្រូយកលុយពីសិស្ស ក្នុងម៉ោងសិក្សា ក៏ប៉ុន្តែបញ្ហានេះគឺកើតមានឡើង តិចតួចណាស់ នៅក្នុងវិស័យអប់រំថ្មីនៅកម្ពុជាសព្វថ្ងៃ។
លោកបណ្ឌិតហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន នឹងកីឡា កម្ពុជាបានថ្លែងប្រាប់មជ្ឈមណ្ឌលពត៌មានដើមអំពិលដឹងថា “ មិនមែនគ្រូបង្រៀនទាំងអស់សុទ្ធតែ ប្រមូលលុយនោះទេ វាមានករណីតូចមួយចំនួនបានកើតឡើងខ្លះ តែវាមិនគ្របដណ្តប់ទាំងអស់នោះទេ ក្រសួងអប់រំបានតម្លើងប្រាក់បៀវត្សន៍ ជូនគ្រូបង្រៀនបណ្តើរៗ ហើយ ហើយរាល់ការបណ្តុះបណ្ដាល គ្រូយើងបានដាក់ចេញនូវការពង្រឹង ក្រមសីលធម៌វិជ្ជាជីរៈ គ្រូបង្រៀន ដើម្បីពង្រឹងសមត្ថភាព បង្រៀនរបស់លោកគ្រូ អ្នកគ្រូ៕

វីដេអូ​​ឈុត​ក្រោយ​ឆាក​រឿង Star Wars ដែល​កំពុង​ល្បីពេញ​ពិភពលោក

ខ្សែ​ភាពយន្ត​អាមេរិក​ប្រឌិត​បែប​វិទ្យាសាស្ត្រ​សង្គ្រាម​ពិភព​ផ្កាយ Star Wars: The Force Awakens ត្រូវ​បាន​ចាក់​បញ្ចាំង​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​កន្លង​ទៅ ខណៈ​ដែល​ចំណូល​ដែល​រក​បាន​រហូត​ដល់​ពេល​នេះ​គឺ​ ៨៩០,៣ លាន​ដុល្លារ ក្នុង​នោះ​នៅ​អាមេរិក​តែ​ឯង​បាន​ដល់ ៤៤០,៤ លាន​ដុល្លារ​ឯណោះ។ នេះ​បើ​យោង​តាម​ប្រភព Yahoo News។



ម៉ូដ​សក់​បុរស ១០ ម៉ូដ​ពេញ​និយម​បំផុត​ប្រចាំ​ឆ្នាំ​២០១៥

ចុង​សប្ដាហ៍​នេះ Sabay សូម​បង្ហាញ​ម៉ូដ​សក់​បុរស ១០ ម៉ូដ​ដែល​ពេញ​និយម​បំផុត​ប្រចាំ​ឆ្នាំ​២០១៥ នៅ​ទូទាំង​ពិភពលោក៖
១.
 ២
 ៣














១០

ឆ្នាំសិក្សា ២០១៥-២០១៦ ក្រសួងអប់រំ ដាក់បញ្ជូល មុខវិជ្ជា សរសេរតាមអាន ក្នុងកម្មវិធីសិក្សា ឡើងវិញ

ភ្នំពេញ៖ ក្រសួងអប់រំយុវជនយុវជន និងកីឡា សម្រេចឲ្យបញ្ចូល មុខវិជ្ជា សរសេរតាមអាន សម្រាប់កាប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ និងបញ្ចូលអត្ថបទ ទាំងមូលក្នុងការ សិក្សាពីថ្នាក់ទី៧ រហូតថ្នាក់ទី១២ ឡើងវិញ ក្នុងឆ្នាំសិក្សា២០១៥-២០១៦ខាងមុខនេះ។
លោកហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាល្ងាចថ្ងៃនេះថា កម្មវិធីសរសេរតាមអាន ជាបំណិតដ៏សំខាន់មួយ ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ ដែលញ៉ាំងឲ្យអ្នកសិក្សា មានកាប្រុងប្រយ័ត្ន ចងចាំក្នុងការសរសេរបានត្រឹមត្រូវ តាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរ អត្ថបទបានច្បាស់លាស់។ ក្រសួងអប់រំ ក៏បានប្រាប់ពីរបៀបបង្រៀន ការប្រើប្រាស់ពេលវេលា នៃការបង្រៀននិងវិធីសាស្ត្រ ច្រើនចំណុចទៀត ដល់គ្រូ និងសិស្សានុសិស្ស អោយកាន់តែល្អប្រសើរ។
តាមលោកហង្ស ជួនណារ៉ុន “ការសម្រេចនេះ គឺដើម្បីឲ្យសិស្សនឹង សរសេរភាសារខ្មែរ ឲ្យបានល្អប្រសើរជាងមុន ខាងសរសេរតាមអាន យើងឃើញថា នៅពេលដែលយើងធ្វើ នៅកំណែទំរង់ តែងសេចក្ដីនៅចន្លោះថ្នាក់ទី១២ ទៅមានបញ្ហានៅឡើយ ចឹងបានយើងចង់កែលំអរទី១ ឲ្យសរសេសរតាមអាន ទី២ឲ្យសរសេរតែងសេចក្ដី ចំពោះភាសាខ្មែរយើងពិនិត្យឡើងវិញ ក្នុងកម្មវិធីសិក្សាភាសាខ្មែរ ឲ្យសិស្សមើលនិង អានបន្ថែមរឿងតែម្ដង”៕

មេដឹកនាំកំពូលនៃ ក្រុមបះបោរ នៅស៊ីរី ស្លាប់ក្នុង ប្រតិបត្តិការ វាយប្រហារ តាមដែនអាកាស

ដាម៉ាស៖មេដឹកនាំកំពូល នៃក្រុមបះបោរ ដ៏មានឥទ្ធិពល នៅតំបន់ភាគខាងកើត នៃរដ្ឋធានី ដាម៉ាស ប្រទេសស៊ីរី ត្រូវស្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍ វាយប្រហារ តាមដែនអាកាស ពីសំណាក់បរទេស ដែលមានគោលដៅ វាយប្រហារ ទៅលើទីបញ្ជាការ របស់ ក្រុមបះបោរ ទាំងនោះ នេះបើយោងតាម ប្រភពពីក្រុមបះបោរ និង យោធា ស៊ីរី ដកស្រង់ដោយសារព័ត៌មាន Reuters ចេញ ផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ។
ប្រភពដដែលបានឲ្យដឹងថា ការស្លាប់របស់លោក Zahran Alloush ដែលមានវ័យ ៤៤ឆ្នាំ និង ជាមេដឹកនាំក្រុម Jayah al Islam រូបនេះ ជាការបាត់បង់ ដ៏ធំមួយ សម្រាប់ តំបន់ក្រោមការ គ្រប់គ្រងរបស់ក្រុមបះបោរ ដែលស្ថិត នៅតំបន់ ភាគខាងកើត រដ្ឋធានីដាម៉ាស់។
បើទោះបីជា រដ្ឋាភិបាលក្រុង ម៉ូស្គូ បានបញ្ជាក់អះអាងថា វាយប្រហារនេះ ផ្តោតសំខាន់ទៅ លើការបង្ក្រាបក្រុម ឧទ្ទាម រដ្ឋឥស្លាម ISIS ក្តី ប៉ុន្តែមេដឹកនាំ សំខាន់ៗរបស់ ក្រុមបះបោរជាច្រើនរូប ត្រូវបានសម្លាប់ ចាប់តាំងពីប្រទេស រុស្ស៊ី ចាប់ផ្តើម យុទ្ធនាការ វាយប្រហារ  តាម ដែនអាកាសក្នុងប្រទេស ស៊ីរី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥កន្លងទៅនេះ ដើម្បីគាំទ្រ ដល់របប របស់លោក ប្រធានាធិបតី បាស្សាអាល់អាស្សាដ៕