អាជ្ញាធរខណ្ឌសែនសុខ ចុះត្រូតពិនិត្យទីតាំង ក្រឡុក-ផ្ទុកស៊ីម៉ង់ របស់ក្រុមហ៊ុន ហាយលែន និង K Cement
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងក្រឡុកស៊ីម៉ង់ របស់ក្រុម ហាយលែន ខនគ្រីត និងទីតាំងផ្ទុកស៊ីម៉ង់ K Cement ស្ថិតនៅផ្លូវលេខ១០១៩ ក្រុមទី២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី។
ក្នុងពេលចុះត្រូតពិនិត្យ លោកបានធ្វើការណែនាំឲ្យម្ចាស់ ទីតាំងបញ្ឈប់ការបង្ហូរ កាកសំណល់ និងទឹកមកលើចិញ្ចើមផ្លូវសាធារណៈ ដែលបណ្តាលឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ អនាម័យសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋ ជិតខាង។
អាជ្ញាធរបានដាក់កំហិតឲ្យអនុវត្តតាមការណែនាំ និងកែសម្រួលក្នុងរយៈពេល១ខែ។ ក្នុងករណីមិនអនុវត្តតាមនោះទេ រដ្ឋបាលខណ្ឌនឹងមានវិធានការ ទៅតាមនីតិវិធីច្បាប់៕