Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

មន្ទីរអប់រំខេត្តស្វាយរៀង និងបាត់ដំបង ដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រពាន WF Champ'15

ភ្នំពេញ៖ ការប្រកួតលីក បាល់ទាត់ស្ដ្រី ឆ្នាំ២០១៥ (Women Football Championship-2015) បានបញ្ចប់វគ្គ ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រហើយ ដោយក្រុមនារីនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង និងខេត្តកបាត់ដំបូង បានផ្ដួលគូប្រកួតឡើង វគ្គផ្ដាច់ព្រ័ត្ររៀងៗ នៅក្នុងការប្រកួតលើ ទីលានទន្លេបាទី កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ម្សិលមិញនេះ ។
ចំពោះក្រុមមន្ទីរអប់រំខេត្តស្វាយរៀង ដែលជាក្រុមចំណាត់ថ្នាក់លេខ២ ក្នុងពូលA គឺបានបំបាក់ក្រុមមន្ទីរអប់រំ ខេត្តកំពង់ឆ្នាំង ដែលក្រុមចំណាត់ថ្នាក់លេខ១ ក្នុងពូលB ដោយលទ្ធផល ៦-០ ស្ទើរមិនគួរឲ្យជឿឡើយ ។ ដោយ ឡែកក្រុមចំណាត់ថ្នាក់លេខ១ ក្នុងពូលA គឺក្រុមមន្ទីរអប់រំខេត្តកបាត់ដំបងវិញ បានយកឈ្នះក្រុមសមាគម កីឡាបាល់ទាត់ខេត្តសៀមរាប ដែលជាក្រុមចំណាត់ថ្នាក់លេខ២ ក្នុងពូលB ដោយលទ្ធផល ៨-០ ។
បន្ទាប់ពីលុតដៃគូយ៉ាងចាស់ដៃរួច ក្រុមមន្ទីរអប់រំខេត្តស្វាយរៀង និងខេត្តបាត់ដំបង នឹងត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៣ ខែធ្នូខាងមុខនេះ ដើម្បីប្រជែងតំណែងជើងឯក ។ ប៉ុន្ដែក្រុមន្ទីរអប់រំខេត្តបាត់ដំបង ហាក់មានសង្ឃឹម ច្រើន ក្នុងការគ្រងតំណែងជើងឯកពានលីកបាល់ទាត់ស្ដ្រី ឆ្នាំ២០១៥នេះ ព្រោះកាលពីជួបគ្នាក្នុងវគ្គជម្រុះតាមពូល ក្រុមនេះ បានយកឈ្នះក្រុមន្ទីរអប់រំខេត្តស្វាយរៀង ៣-០ ឯណោះ ។
ចំណែកក្រុមមន្ទីរអប់រំខេត្តកំពង់ឆ្នាំង និងក្រុមសមាគមកីឡាបាល់ទាត់ខេត្តសៀមរាប ក៏ត្រូវជួបគ្នា ដើម្បីដណ្ដើម ចំណាត់ថ្នាក់លេខ៣ នៅព្រឹកថ្ងៃជាមួយគ្នានោះផងដែរ ខណៈការប្រកួតនឹងធ្វើនៅលើទីលាន បាល់ទាត់នៃ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទន្លេបាទីតែមួយគត់ ៕