Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

រុស្ស៊ី គ្រោងបង្កើត ឧបករណ៍ការពារ ប្រទេស ពីអាចម៍ផ្កាយ បន្ថែមទៀត

ម៉ូស្គូ៖ អាជ្ញាធររុស្ស៊ី បាននិយាយថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើម គម្រោងនៅដើមឆ្នាំ ក្រោយ នេះដើម្បី បង្កើតកម្មវិធី ការពារ ប្រទេសរបស់ខ្លួន ពីការប៉ះទង្គិច ជាមួយនឹងវត្ថុ អវកាសមួយ ចំនួន ដែលជាក់ស្តែងដូចជា ដុំអាចម៍ផ្កាយ ដែលបានផ្ទុះ ឡើងកាលពីខែមុន នៅតំបន់ជួរភ្នំ Urals នៃប្រទេសរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មាន វិទ្យាសាស្រ្ត ចេញផ្សាយនៅ ថ្ងៃអង្គារ ទី ២២ ខែធ្នូ ឆ្នាំ ២០១៥។  
លោក Vladimir Puchkov មន្ត្រីជំនាញនៃក្រសួងការពារស៊ីវិល បាននិយាយប្រាប់ប្រភព ពត៌មានរុស្ស៊ី RIA Novosti ថាៈ "កម្មវិធីដ៏សមស្របមួយ ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ ២០១៣ ហើយពួកយើងនឹងចាប់ផ្តើម ប្រើឧបករណ៍ ដែលទើប នឹងបង្កើតឡើងថ្មីនោះ ពីមួយជំហានទៅមួយជំហាន។"
លោកបានបន្តទៀតថា កម្មវិធីនេះ នឹងត្រូវដាក់បញ្ចូលដោយ ប្រព័ន្ធដាស់តឿន ឬផ្តល់ដំណឹង និង ប្រកាសអាសន្ន ជាសាធារណៈនៅពេលដែល មានវត្ថុអវកាសណាមួយ ជាពិសេសដុំថ្ម អវកាស ឬ អាស្ទេរ៉ូអ៊ីត ដែរនឹងត្រូវប៉ះទង្គិច ជាមួយនឹងភពផែនដី។
ដោយឡែក ភ្នាក់ងារអវកាសរុស្ស៊ី ដែលមានទីតាំងនៅតំបន់ Roscosmos កំពុងតែព្យាយាម កំណត់ និង សិក្សាអំពី វត្ថុអវកាស ដែលបង្កឲ្យមាន គ្រោះថ្នាក់មួយចំនួន ដែលការសិក្សានេះ ត្រូវបានបង្កើតឡើង បន្ទាប់ពីអភូតហេតុ នៃដុំអាចម៍ផ្កាយមួយកាលពី ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៣ កន្លង ទៅនេះ ដោយវាបានបង្កើតជា រណ្តៅដ៏ធំសំបើម មួយ ព្រមទាំងធ្វើឲ្យអាគារ ជាច្រើនខ្នង រងការបំផ្លិចបំផ្លាញ និងបានធ្វើឲ្យប្រជាជនចំនួន ១.៥០០ ត្រូវរងរបួស៕