ជុំផ្ដាច់ព្រ័ត្រនៃពាន Sponsor-Cup នឹងចាប់ផ្ដើម នៅថ្ងៃស្អែក
ភ្នំពេញ៖ ការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ Sponsor Futsal-Cup 2015 ជុំផ្ដាច់ព្រ័ត្រ នឹងចាប់ផ្ដើម នៅថ្ងៃ ទី២៦ ខែធ្នូស្អែកនេះហើយ បន្ទាប់ពីរកឃើញ ជើងខ្លាំង ១០ក្រុមពីមណ្ឌលចំនួន ៥ទូទាំងប្រទេសកម្ពុជា កាលពី ពេលថ្មីៗកន្លងទៅ ដើម្បីប្រជែងពាន រដូវកាលថ្មីនេះ ។
លោក សឹម សានត្រាន តំណាងក្រុមហ៊ុនភេសជ្ជៈ Sponsor និងជាអ្នកគ្រប់គ្រងព្រឹត្តិការណ៍ បាល់ទាត់មិនអាជីព ខាងលើបានឲ្យដឹងថា ជុំផ្ដាច់ព្រ័ត្រនេះ គណៈកម្មការបានបែងចែកជា ២ពូល ដើម្បីធ្វើការប្រកួត ក្នងនោះមួយ ពូលមាន ៥ក្រុម ហើយការប្រកួតដ៏សំខាន់នេះ នឹងធ្វើឡើងរយៈពេល ២ថ្ងៃជាប់គ្នា នាថ្ងៃទី២៦-២៧ ខែធ្នូនេះ នៅលើទីលាន Premium Sport Club ខណ្ឌទួលគោក ។
លោកបន្ដថា សម្រាប់ពូលA គឺមានក្រុម Victory FC(លេខ១ មណ្ឌលភ្នំពេញ), ក្រុម GABANA FC (លេខ២ មណ្ឌល បាត់ដំបង), ក្រុមសៀមរាប FC (លេខ១ មណ្ឌលខេត្តសៀមរាប), ក្រុមតោមាស A (លេខ២ មណ្ឌលខេត្ត ព្រះសីហនុ និងក្រុម Daniel B ចំណាត់ថ្នាក់លេខ១ មកពីមណ្ឌលខេត្តកំពង់ចាម ។ រីឯពូលB មានក្រុម FC Crown (លេខ១ ខេត្តបាត់ដំបង), ក្រុម Ov MalTrue Brand(លេខ២ មណ្ឌលភ្នំពេញ), ក្រុម LEGENDS FC(លេខ២ ខេត្ត សៀមរាប) ក្រុម ក-១៥៧(លេខ១ ខេត្តព្រះសីហនុ) និងក្រុម Red Devil ជាក្រុមលេខ២ មកពីខេត្តកំពង់ចាម ។
ឆ្លងកាត់ការចាប់ឆ្នោតរួច នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គឺមាន ២៤ប្រកួត ក្នុងនោះការប្រកួតជម្រុះក្នុងពូល ត្រូវប្រើរូបមន្ដប្រកួតវិលជុំ ហើយក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ ត្រូវឡើងជួបគ្នានៅវគ្គ ១/២ផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រជាបន្ដ ។ ចាំមើលតើក្រុមណានឹងក្លាយជាម្ចាស់ពាន Sponsor Futsal-Cup 2015 រដូវកាលថ្មីនេះ?
លោក សឹម សានត្រាន បានបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់ជ័យលាភីឆ្នាំនេះ គឺជើងឯក ទទួលបានប្រាក់រង្វាន់ ៨លានរៀល, ជើងឯករងទទួលបានប្រាក់រង្វាន់ ៦លានរៀល និងក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបាន ៤លានរៀល និងភេសជ្ជៈ Sponsor ជាច្រើនទៀត ។ លើសពីនេះក្រុមលេងល្អជាងគេ(Fari-Play) ក៏ទទួលបានប្រាក់ រង្វាន់លើក ទឹកចិត្ត ៥០ម៉ឺនរៀលផងដែរ ៕
លោក សឹម សានត្រាន បានបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់ជ័យលាភីឆ្នាំនេះ គឺជើងឯក ទទួលបានប្រាក់រង្វាន់ ៨លានរៀល, ជើងឯករងទទួលបានប្រាក់រង្វាន់ ៦លានរៀល និងក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបាន ៤លានរៀល និងភេសជ្ជៈ Sponsor ជាច្រើនទៀត ។ លើសពីនេះក្រុមលេងល្អជាងគេ(Fari-Play) ក៏ទទួលបានប្រាក់ រង្វាន់លើក ទឹកចិត្ត ៥០ម៉ឺនរៀលផងដែរ ៕