Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

អាជ្ញាធរសង្កាត់ ស្ទឹងមានជ័យ ឃាត់ខ្លួនមុខសញ្ញា គាស់ផ្ទះយកម៉ូតូ ២នាក់

ភ្នំពេញ: យោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា នៅវេលាម៉ោង ជាង១រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានបាត់ម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាក លេខ 1CI-3102 កម្លាំងអាវុធហត្ថ ប្រចាំការនៅសង្កាត់ស្ទឹងមានជ័យ សហការជាមួយកម្លាំង ប្រជាការពារសង្កាត់ បានចុះស្រាវជ្រាវ ចាប់មុខសញ្ញាគាស់ផ្ទះ បាន ២នាក់ ។
ជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ ខ្លួនកាលវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះជួល ភូមិថ្មី ក្រុមទី៦ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
លោក ដុះ គឹមឈី មន្ត្រីសាលាសង្កាត់មានជ័យ បានបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ គង់ ឆេងលី ភេទស្រី អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ។ ចំណែកជនសង្ស័យទាំង២នាក់នេះ ម្នាក់ឈ្មោះ សុី ឡាមីន ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅខាងក្រោយវត្តនន្ទមុនីគ្មានមុខរបរពិតប្រាកដ និងម្នាក់ទៀតឈ្មោះ  អ៊ំ ថ្វីន អាយុ ២១ឆ្នាំ ស្នាក់នៅម្តុំទីលានចាក់សំរាម ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះ អ៊ំ ថ្វីន  បាននិយាយថា នៅវេលាម៉ោងជាង១យប់ ខ្លួននិងបក្ខពួក ២នាក់ទៀត បានលួចចូលផ្ទះជនរងគ្រោះ នៅភូមិប្ញស្សី ដោយយកម៉ូតូ បានមួយគ្រឿង ហើយយកទៅដាក់បញ្ចាំ ចំនួន ៣៥០ដុល្លារ ដោយមានបក្ខពួកម្នាក់ ជាមេក្លោងយកទៅបញ្ចាំ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់បាន ទទួលលុយថ្លៃម៉ូតូផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន តែម្តង ។ ជនសង្ស័យឈ្មោះ ថ្វីន បានបន្តថា បក្ខពួកដែលកំពុង រត់គេចខ្លួន រួមជាមួយលុយម៉ូតូនោះ ឈ្មោះ ប៊យ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅទីបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕