លោក ឈី សម្បត្តិ និង លោក សន្ទនា កោតសរសើរគណៈកម្មការ Soccer League តាមរយៈ Facebook របស់លោក
ភ្នំពេញ៖ លោក ឈី សម្បត្តិ ថ្នាក់ដឹកនាំ សម្ព័ន្ធគណៈកម្មាធិការ សម្របសម្រួលនិស្សិត និងបញ្ញវន្តកម្ពុជា បាននិយាយតាម Facebook ថា ក្នុងឱកាសនៃការប្រកួត បាល់ទាត់ដណ្តើមពានរង្វាន់ Soccer League លើកទី៣ ដែលរៀបចំឡើងដោយ ស.ស.យ.ក ដែលមាន លោក ហ៊ុន ម៉ានី ជាប្រធាន ក្រុមកីឡាបាល់ទាត់ យុវវជនរបស់ សម្ព័ន្ធគណៈកម្មាធិការ សម្របសម្រួលនិស្សិត និងបញ្ញវន្តកម្ពុជា យើងមានកិត្តិយសបំផុតដែលបានចូលរួមគាំទ្រសកម្មភាពកីឡា នេះ ហើយក៏ជាឱកាសដ៏ល្អបំផុតសម្រាប់យើង ដែលបានបង្ហាញនូវសាមគ្គីភាព ការស្មោះត្រង់ និងសីលធម៌ក្នុងនាមជាយុវជន ដែលតែងតែគាំទ្រ ស.ស.យ.ក។
លោកបានបន្តថា ថ្ងៃនេះក្រុមកីឡារបស់យើងមិនត្រឹមតែជាក្រុមដែលប្រកួតដោយសីលធម៌ និងភាពជឿជាក់ទេ តែយើងក៏ជាក្រុមរឹងមាំមួយទាំងខ្សែការពារ បម្រើ និងប្រយុទ្ធ ពីព្រោះយើងបានបំបាក់ក្រុមខ្លាំង ស.ស.យ.ក ខេត្តស្វាយរៀង ដោយលទ្ធផល ៣-០ ដើម្បីអាចឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយងាយស្រួលបំផុត។
ចំណែក លោក សន្ទនា ថ្នាក់ដឹកនាំក្រុមយុវជនវ៉ិចតូរីអេហ្វស៊ីបាននិយាយថា គណៈកម្មការរៀបចំបានល្អប្រសើរណាស់ក្នុងឆ្នាំនេះ ដោយមិនមានបញ្ហាអី្វទាំងអស់ ហើយក្រុមនីមួយៗលេងដោយគោរពបទបញ្ជាផ្ទៃក្នុងបានថែមទៀត។សម្រាប់ឆ្នាំនេះក្រុម ដ៏តូចតាចមួយនេះបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់នៃពានរង្វាន់ soccer league ដែលរៀបចំដោយ ស.ស.យ.ក។ ហើយយើងខ្ញុំសូមអគុណដល់ គណៈកម្មការរៀបចំការប្រកួត ដែលប្រឹងប្រែងអោយមាន ការប្រកួតនេះឡើង ខ្ញុំក៏សុំអភ័យទោសរាល់ទង្វើ និងកាយវិការណាមួយ ដែលមិនសមរម្យ ពួកខ្ញុំនិងកែសម្រួលឲ្យល្អប្រសើរសម្រាប់ប្រកួតវគ្គក្រោយ៕