Selena ទទួលបានកាដូពិសេសនៅថ្ងៃគ្រិស្តស្មាស
តារាចម្រៀង Niall Horan បានជូនកាដូពិសេសដ៏ផ្អែមល្ហែមដល់ Selena Gomez នៅថ្ងៃគ្រិស្ដស្មាស ដែលធ្វើឲ្យនាងនឹកដល់សមាជិកក្រុម One Direction រូបនេះគ្រប់ពេល ជាពិសេសពេលចូលគេងតែម្ដង។
នៅក្នុងកាដូ Niall បានអាវយឺតសដែលខ្លួនស្រលាញ់បំផុត ហើយបានបាញ់ទឹកអប់លើអាវនោះ ដើម្បីទុកឲ្យ Selena អតីតសង្សារ Justin Bieber គេងឱប ហិត និងពាក់ រាល់ពេលនាងនឹកខ្លួន។ Selena តែងប្រាប់ Horan ថានាងចូលចិត្តក្លិនខ្លួន Niall ខ្លាំង។ នេះបើយោងតាម HollywoodLife.com។
ប៉ុន្តែ គូស្នេហ៍នេះមិនបានជួបគ្នាឡើយ ដោយពួកគេត្រូវលេងគ្រួសាររៀងៗខ្លួន។ Nial កំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យសង្សារថ្មីរបស់ខ្លួនកាន់តែស្រលាញ់ខ្លួន និងឲ្យទំនាក់ទំនងស្នេហ៍កាន់តែរីករាយ៕