ពលរដ្ឋនៅភូមិត្រពាំងចាស់ ខណ្ឌសែនសុខ មិនទាន់ទទួលបាន ដំណោះស្រាយក្រោយតវ៉ា
ភ្នំពេញ៖ នៅព្រឹកថ្ងៃនេះ ប្រជាពលរដ្ឋ នៅក្នុងអ្នកភូមិត្រពាំងរាំងចាស់ ក្នុងស្កាត់ឈ្មួញ ខណ្ឌសែនសុខ លើកគ្នាមកតវ៉ា និងអំពាវនាវដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចប៊ុនរ៉ានីហ៊ុនសែន អោយជួយអន្តរាគម ករណីជំលោះផ្លូវមួយកន្លែង។
ក្នុងពេលតវ៉ា ប្រជាពលរដ្ឋចោទប្រកាន់ថា រឿងនេះអាជ្ញាធរឃុបឃិតគ្នា លក់ដីផ្លូវសាធារណ: និងដីរួមភូមិអោយឈ្មួញ ទោះជាពួកគាត់តវ៉ាជាង៣ខែមកហើយ តែអាជ្ញាធរមូលដ្ឋានមួយនេះ បានត្រឹមសន្យាខ្យល់ប៉ុណ្ណោះ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់សុំការបំភ្លឺពីអាជ្ញាធរខណ្ឌសែនសុខ បាននៅឡើយទេមកដល់ល្ងាចថ្ងៃនេះ៕