ម៉ន សាម៉េត ប្រកួតឈ្នះ សេន កុសល លើសង្វៀន SEATVព្រឹកនេះ
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០១៥នេះលើសង្វៀន EXPERT នៅ SEATV អ្នកប្រដាល់ម៉ន សាម៉េតក្លិប ការិយាល័យទី ៥ កងទ័ពជើងគោកប្រកួតឈ្នះ អ្នកប្រដាល់ សេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ ដោយពិន្ទុទាំងលំបាក ។
ស្ថានភាពនៃការប្រកួតសាម៉េតមានប្រៀបភាគច្រើនតែប្រសិនបើកុសលហ៊ានវាយលុកនោះឱកាស ឈ្នះរបស់ សាម៉េតនឹងលំបាកតែដោយសាតែកុសលមិនសូវហ៊ានវាយ ទើបធ្វើឲ្យសាម៉េតបាន ចិត្តហើយសម្រុកចូលហើយ មានប្រៀបរហូតនោះ ។ អ្នកប្រដាល់ទាំង ២ រូបនេះក៏ប្រកួតគ្នា ៥ ទឹកពេញដែរ សាម៉េត ត្រូវទទួលរងការ ឈឺចាប់ច្រើន មិនស្ទើរដែរទេ នាំតែយកឈ្នះ សេន កុសល បាន៥ទឹកនោះ។
អ្នកប្រដាល់វ៉ែន សុវណ្នក្លិបកងកេងកីឡាខេត្តបាត់ដំបងប្រកួតចាញ់ពិន្ទុអ្នកប្រដាល់មាស ភិរម្យក្លិបកងទ័ពជើងទឹក ដោយពិន្ទុទាំងមិនស់ចិត្ត ។ គយរបញ្ចាក់ថានេះជាលើកដំបូងហើយដែលភិរម្យឈ្នះសុវណ្ណនោះ ។
តាមពិត សុវណ្ណ នៅតេមានស្នៀតវ៉ៃល្អតែគេចាស់ហើយម្ល៉ោះ ហើយកម្លាំងរបស់គេមិនដល់ភិរម្យដែល នៅក្មេងជាងនោះទេ ។ ស្ថានភាពនៃការប្រកួតនៅពេល ចូលកៀកភិរម្យតែងតែក្រៀកសុវណ្ណ មិនឲ្យធ្វើសកម្មភាពប្រកួតបាន ដូច្នេះនៅពេលវ៉ៃប្រយោលសុវណ្ណធ្វើឲ្យ ភិរម្យលំបាកអញ្ចឹងហើយទើប ភិរម្យចូលចិត្តចូលកៀកនោះ ។ ពួកគេប្រកួតគ្នាពេញទាំង ៥ ទឹកដែលលទ្ធផលចុងក្រោយមាស ភិរម្យបានទទួលជ័យជំនះលើវ៉ែន សុវណ្ណដោយពិន្ទុ ៕