Instagram ធ្វើឲ្យតារាម៉ូដែល៥រូប រកចំណូលបានរាប់លានដុល្លារ
ទម្រាំក្លាយជាសេដ្ឋីមានប្រាក់ខ្ទង់លានដុល្លារ មនុស្សជាច្រើនប្រឹងប្រែងយ៉ាងលំបាក ប៉ុន្តែតារាម៉ូដែលដ៏សិចស៊ី ៥រូប បានប្រើប្រាស់តែបណ្ដាញសង្គម Instagram ក៏អាចរកចំណូលបានរាប់លានដុល្លារ។
១. KAYLA ITSINES
Kayla ជាគ្រូបង្ហាត់កាយសម្ព័ន្ធនៅប្រទេសអូស្ត្រាលី ដែលមានអ្នកចុច follow ៤,១លាននាក់។ នារីរូបស្រស់វ័យ ២៤ឆ្នាំរូបនេះ មានវិធីហាត់ប្រាណផ្ទាល់ខ្លួន “Bikini Body Guides” រាប់បញ្ចូលទាំងកម្មវិធីហ្វឹកហាត់ ១២សប្ដាហ៍ ដែលប្រើប្រាស់ដោយ followers ជាច្រើនលើបណ្ដាញ Instagram រហូតអាចរកចំណូលបាន ៧,២៧លានដុល្លារ។
២. PAIGE HATHAWAY
នារីវ័យ ២៦ឆ្នាំ Hathaway មានដើមកំណើតនៅរដ្ឋ Minnesota ប៉ុន្តែពេលនេះកំពុងរស់នៅរដ្ឋ Oklahoma សហរដ្ឋអាមេរិក។ Hathaway មានអ្នកចុច Follow ៣,២លាននាក់ ដែលអាចឲ្យនាងបើកវគ្គកាយសម្ព័ន្ធ ព្រមទាំងផ្សព្វផ្សាយផលិតផលសម្រកទម្ងន់ និងរក្សារាង Shredz រកចំណូលបាន ៥,៦លានដុល្លារ។
៣. CHANTEL ZALES
CHANTEL ZALES ជាតារាម៉ូដែលនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ នារីវ័យ ២៥ឆ្នាំរូបនេះបានផ្សព្វផ្សាយផលិតផលសម្រកទម្ងន់ និងថែរក្សារាងShredz ព្រមទាំងប្រតិទិនផ្ទាល់ខ្លួនតាមបណ្ដាញសង្គម Instagram ដែលមានអ្នកចុច Follow ៣,១លាននាក់ រកចំណូលបាន ៥,៣លានដុល្លារ។
៤. ANA CHERI
នាង Ana Cheri ជាតារាម៉ូដែលរស់នៅរដ្ឋ California សហរដ្ឋអាមេរិក។ តារាម៉ូដែលវ័យ ២៩ឆ្នាំរូបនេះ អាចរកប្រាក់ចំណូលបានប្រមាណ ៣,៥៦លានដុល្លារ ពីសកម្មភាពបង្ហោះរូបផ្សព្វផ្សាយការហាត់ប្រាណ និងផលិតផលលើបណ្ដាញសង្គម Instagram ដោយសារមានអ្នកចុច Follow ដល់ទៅ ៤,៦លាននាក់។
៥. ABIGAIL RATCHFORD
នាង Ratchford ជាតារាម៉ូដែលនៅទីក្រុង Los Angeles ដែលមានអ្នកចុច Follow តាមបណ្ដាញ Instagram ២,៧លាននាក់។ តារាម៉ូដែលវ័យ ២៣ឆ្នាំរូបនេះបានបង្ហោះរូបផ្សព្វផ្សាយសម្រាប់ផលិតផលនានា ដែលអាចរកចំណូលបាន ៣,៤លានដុល្លារ។