Ferrari ហៅរថយន្តចូលរោងចក្រដោយសារបញ្ហាលេចធ្លាយធុងប្រេង
ក្រុមហ៊ុន Ferrari North America ជាផ្នែកមួយនៃក្រុមហ៊ុន Ferrari NV បានប្រកាសប្រមូលរថយន្ត California T ស៊េរី 2016 ដោយសារបញ្ហាការលេចធ្លាយប្រេងនៅក្នុងម៉ាស៊ីន។ នេះបើយោងតាមក្រសួងដឹកជញ្ជូនអាមេរិកជូនដំណឹងកាលពីថ្ងៃសុក្រ។
បញ្ហាធុងប្រេងនាំហានិភ័យខ្ពស់ដែលអាចបង្កដល់ការឆាបឆេះ។ វិធានការនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Ferrari ដែលគ្រប់គ្រងដោយ Fiat Chrysler Automobiles NV ក៏បានប្រមូលរថយន្តចំនួន ៨០០ គ្រឿងកាលពីរដូវក្តៅដើម្បីជួសជុលបញ្ហាពោងខ្យល់សុវត្ថិភាព។
ការប្រមូលរថយន្តរបស់ក្រុមហ៊ុនចាប់ផ្ដើមពីថ្ងៃ ១៤ ធ្នូ ដែលអាចប៉ះពាល់ដល់រថយន្តចំនួន ១៨៥ គ្រឿងដែលបានផលិតចន្លោះពីថ្ងៃ ៨ កញ្ញាដល់ ១១ វិច្ឆិកាឆ្នាំ២០១៥។