Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

គួរធ្វើដូចម្តេចដើម្បី ឲ្យ​ការរួមរ័ក​ប្រកប​ ដោយ​អារម្មណ៍​សុខស្រួល?

សុខភាព៖ មិនថាអ្នកជាមនុស្សស្ថិត ក្នុងទំនាក់ទំនងភេទដូចគ្នា ឬយ៉ាងណានោះទេ នៅទីនេះអ្នកអាចអាននូវអ្វី ដែលអ្នករំពឹងទុក នៅពេលដែលអ្នកមាន ការរួមភេទផ្សេងគ្នានោះ ។
ប្រភពព័ត៌មាន avert បានចុះផ្សាយឲ្យដឹងថា មនុស្សខ្លះចូលចិត្ត ឲ្យមានទំនាក់ទំនងមុន ពូកគេចាប់ផ្តើមពីរឿងផ្លូវភេទ ។  ក្នុងន័យនេះគឺពួកគេចង់ឲ្យដៃគូ ស្វែងយល់នូវអ្វីដែលត្រឹមត្រូវ មុននឹងទទួលបានអារម្មណ៍ត្រេកត្រអាល ។ ក្នុងអំឡុងពេលនេះដែរ មានមនុស្សខ្លះ បានរងចាំរហូតដល់ពេលគេរៀបការជាមុនសិន សឹមចាប់ផ្តើមរួមរ័ក។
ប៉ុន្តែមនុស្សជាច្រើនក៏ចង់ឲ្យមានការរួមរ័កលើកដំបូង មុននឹងពួកគេចូលរោងការផងដែរ។ នៅពេលដែលអ្នក ចង់ទទួលបាន នូវអត្ថប្រយោជន៍ពីការរួមរ័ក នោះ អ្នកត្រូវតែហាននិយាយអំពីអារម្មណ៍អ្នក ទៅកាន់ដៃគូ ដោយបើកចិត្ត និងនិយាយពីភាពស្មោះត្រង់ក្នុងចិត្តដែលអ្នកចង់  ហើយនិងអ្វីដែលអ្នកមិនចង់ អំពីផ្លូវភេទ ។ វាគឺជាជំរើសរបស់អ្នក ដោយដៃគូអ្នកមិនអាចបង្ខំអ្នក នូវអ្វីដែលអ្នកមិនចង់ នូវចំណុចដែលមិនទទួលបាននូវអារម្មណ៍ថា មានផាសុកភាពនោះទេ។
ការរួមរ័ក ដែលទទួលបាននូវ ផាសុកភាពបំផុតនោះ គឺរួមរ័ក ដោយប្រើស្រោម ខណៈដែលទំនាក់ទំនងរបស់អ្នក មិនស្ថិតក្នុងសម្ព័ន្ធមង្គលការនោះ ។ មនុស្សជាច្រើនបាន យល់ឃើញថា អារម្មណ៍រីករាយបំផុត ក្នុងពេលរួមរ័ក  ប្រសិនបើពួកគេប្រព្រឹត្តិក្នុងសម្ព័ន្ធផ្លូវភេទនេះ បានត្រឹមត្រូវល្អបំផុតនោះ ៕