Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

សម្តេចតេជោ តែងតាំងឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ ធឿន ជាប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចតែងតាំង លោកឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន អនុប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌ ទៅជាប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ជំនួសលោក ជា សុមេធី កូនប្រុសសពសម្តេចធម្មពោធិ៍សាល ជា ស៊ីម ដែលទើបត្រូវបានតែងតាំងជាអភិបាលខេត្តព្រៃវែង។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃ សុក្រ ទី ២៥ ខែធ្នូ នេះ ឲ្យដឹងថា “ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន អត្តលេខ ០២១៥៩ ពីអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ទៅជាប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ”។
សម្តេចតេជោ ក៏បានបញ្ជារឲ្យរដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្រ្តីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខារបស់សម្តេចតទៅ។
លោកឧត្តមសេនីយ៍ឯក ចាន់ ប៊ុនធឿន គឺជាកូនប្រុសសពលោកព្រឹទ្ធាចារ្យ ជា សុទ្ធ អតីតមន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា៕