Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

កូរ៉េខាងត្បូង និងជប៉ុន រៀបចំកិច្ចពិភាក្សា ស្តីពី ស្រ្តីទាសករផ្លូវភេទ ក្នុងសម័យសង្គ្រាម

សេអ៊ូល៖ ប្រទេស កូរ៉េខាងត្បូង និងជប៉ុន នឹងរៀបចំកិច្ចប្រជុំ ការបរទេសនៅសប្តាហ៍ក្រោយ ដើម្បីធ្វើកិច្ចពិភាក្សាពីបញ្ហា ការប្រើប្រាស់ស្ត្រីកូរ៉េខាងត្បូង ធ្វើជាទាសករផ្លូវភេទ ក្នុងសម័យសង្គ្រាម លោកលើកទីពីរ ពីសំណាក់យោធាជប៉ុន នេះបើយោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការ បរទេសរដ្ឋាភិបាលក្រុង សេអ៊ូល ដកស្រង់ដោយសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ។
ប្រភពដដែលបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida នឹងធ្វើទស្សនកិច្ច នៅក្នុងទីក្រុង សេអ៊ូល នៅថ្ងៃចន្ទខាងមុខ ដើម្បីជួបជាមួយសមភាគីកូរ៉េខាងត្បូង គឺ លោក Yun Byun-se។
ក្នុងអំឡុងនៃកិច្ចពិភាក្សាទ្វេភាគី រដ្ឋមន្ត្រីទាំងពីររូបនឹងធ្វើការផ្លាស់ប្តូរ យោបល់ពីបញ្ហា ផលប្រយោជន៍រួម ព្រមទាំងបានលើកឡើងពីបញ្ហាជនរងគ្រោះ ជាទាសករផ្លូវភេទ ក្នុងសម័យ សង្គ្រាមផងដែរ។ សូមជម្រាបថា ស្ត្រីរងគ្រោះជាជនកូរ៉េទាំងនោះ  ត្រូវបានគេបង្ខំឲ្យ បម្រើសេវា កម្មផ្លូវភេទ ក្នុងសម័យអាណានិគមជប៉ុននៅឧបទ្វីបកូរ៉េចាប់ពីឆ្នាំ១៩១០ដល់១៩៤៥កន្លងទៅនេះ។
តាមប្រវត្តិសាស្ត្ររបស់ប្រទេស កូរ៉េខាងត្បូង បានសន្និដ្ឋានថា មានស្ត្រីជាង២០ម៉ឺននាក់ ភាគច្រើន មកពីឧបទ្វីបកូរ៉េ ត្រូវបានបង្ខំឲ្យបម្រើផ្លូវភេទ ហើយក្នុងចំណោមស្ត្រី២៣៨នាក់ ដែលទទួលស្គាល់ ថាខ្លួនពិតជាបានធ្វើការងារទាំងនោះ បច្ចុប្បន្ននៅសល់តែ៤៦នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត៕