Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

ក្រុមវ័យចំណាស់ អាស៊ានរកបាន ៣ពិន្ទុថែមទៀត នៃពានរង្វាន់វ័យ ចំណាស់កម្ពុជា លើកទី២




ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួត បាល់ទាត់មិត្តភាព ដណ្តើមជើងឯកពានរង្វាន់ វ័យចំណាស់កម្ពុជាលើកទី២ ឆ្នាំ២០១៥ នៅសប្តាហ៍ទី៥នេះ ក្រុមបាល់ទាត់វ័យចំណាស់ អាស៊ានបានយកឈ្នះក្រុមបាល់ទាត់ វ័យចំណាស់ ៧មករា ក្នុងលទ្ធផល ២ទល់១ រីឯក្រុមបាល់ទាត់វ័យចំណាស់វិទ្យាល័យព្រះស៊ីសុវត្ថិ ក៏ បានយកឈ្នះក្រុមបាល់ទាត់ វ័យចំណាស់មន្ទីរអប់រំដោយលទ្ធផល ៣ទល់១ ដែរ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៥ នៅទីលានបាល់ទាត់ វិទ្យាល័យច្បារអំពៅ។
លោក អ៊ុក សំណាង ប្រធានក្រុមវ័យចំណាស់អាស៊ាន និងអ្នករៀបចំការប្រកួតបាននិយាយថា សម្រាប់ការប្រកួត លើកទី២នេះមាន៥ក្រុមចូលរួម គឺក្រុមបាល់ទាត់វ័យចំណាស់អាស៊ាន,ក្រុម វ័យចំណាស់៧មករា, ក្រុមវ័យចំណាស់ វិទ្យាល័យព្រះស៊ីសុវត្ថិ, ក្រុមបាល់ទាត់វ័យចំណាស់មន្ទីរអប់រំ និងក្រុមបាល់ទាត់ វ័យចំណាស់វិទ្យាល័យច្បារអំពៅ។
ព្រឹត្តិការណ៍ខាងលើកនេះដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានក្រុមនីមួយៗ ធ្វើឡើងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព ភាពស្និតស្នាលគ្នាទៅវិញទៅមករវាងស្ថាប័ន និងឯកជន ជាពិសេសនោះ ផ្តោតទៅលើកសុខភាព របស់ខ្លួន ក៏ដូចជាចូលរួមក្នុងវិស័យជាច្រើន ជាពិសេសវិស័យកីឡាបាល់ទាត់ ដើម្បីលើកកម្ពស់វិស័យកីឡានៅក្នុង ព្រះរាជាណាចក្រកម្ពុជា។  
បញ្ជាក់ថា ចំពោះ ក្រុមបាល់ទាត់វ័យចំណាស់អាស៊ាន ៤ ប្រកួត ឈ្នះ ៣ ចាញ់១ ទទួលបាន ៩ ពិន្ទុ ,ក្រុមវ័យចំណាស់៧មករា ៥ ប្រកួត ឈ្នះ ៣ ចាញ់ ២ ទទួលបាន ៩ ពិន្ទុ , ក្រុមវ័យចំណាស់វិទ្យាល័យព្រះស៊ីសុវត្ថិ ៤ ប្រកួត ឈ្នះ ២ ចាញ់ ២ ទទួលបាន ៦ ពិន្ទុ, ក្រុមបាល់ទាត់វ័យចំណាស់មន្ទីរអប់រំរាជធានី ៣ ប្រកួត ឈ្ន ២ ចាញ់១ ទទួលបាន៦ពិន្ទុ និងក្រុមបាល់ទាត់វ័យចំណាស់វិទ្យាល័យច្បារអំពៅ ៤ ប្រកួត ចាញ់ទាំងអស់ ០ពិន្ទុ៕