Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

កម្ពុជា បានជួយអន្តរាគមន៍ ជួយពលករ ពលការិនិខ្មែរ ជាង១០នាក់ ដែលត្រូវជួញដូរ និងចូលទឹកដី ឥណ្ឌូណេស៊ី ដោយខុសច្បាប់

ភ្នំពេញ៖ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋ ឥណ្ឌូណេស៊ី បានអន្តរាគមន៍ ជួយដល់ពលករ ពលការិនីខ្មែរចំនួន ជាង១០នាក់ ដែលត្រូវបានអាជ្ញាធរ ឥណ្ឌូណេស៊ី ឃាត់ខ្លួនពេលចូលទៅ នេសាទដោយខុសច្បាប់ និងពលការិនី មួយចំនួនទៀត ត្រូវបានគេជួញដូរ ទៅធ្វើការងារដោយខុសច្បាប់។
យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលទទួលបាននៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នេះ បានឲ្យដឹងថា តាមការស្នើសុំរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី អាជ្ញាធរឥណ្ឌូណេស៊ី បានដោះលែង ពលករខ្មែរចំនួន ១០នាក់ ដែលត្រូវបាន ឃាត់ខ្លួនរក្សា ទុកនៅការិយាល័យ អន្តោប្រវេសន៍ Tarempa នៃកោះ Riau ប្រទេស ឥណ្ឌូណេស៊ី ក្នុងពេលអាជ្ញាធរ ឥណ្ឌូណេស៊ី ចាប់ទូកនេសាទ ម៉ាឡេស៊ីដែលបាន ចូលធ្វើនេសាទខុសច្បាប់ នៅក្នុងដែនទឹក ឥណ្ឌូណេស៊ី ក្នុងពេលកន្លងមកនេះ (យោងសេចក្តីជូនព័ត៌មានរបស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥) និងអនុញ្ញាតឲ្យវិលត្រឡប់មកកម្ពុជាវិញ។
លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា ពលករខ្មែរទាំង ១០នាក់ នោះ នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៧៖៥០ ព្រឹក តាមជើងយន្តហោះ AK៥៣៦ តាមការរៀបចំរបស់ ស្ថានទូតកម្ពុជាប្រចាំ ប្រទេសឥណ្ឌូណេស៊ី និងស្ថានទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី អាជ្ញាធរ អន្តោប្រវេសន៍ឥណ្ឌូណេស៊ី និងក្រុមហ៊ុនទូក នេសាទម៉ាឡេស៊ី។
សេចក្តីប្រកាសព័ត៌ មានរបស់អ្នកនាំពាក្យ ក៏បានបញ្ជាក់ បន្ថែមទៀតថា ក្នុងពេលជាមួយគ្នានេះដែរ តាមការអន្តរាគមន៍ របស់ស្ថានទូតកម្ពុជា ប្រចាំនៅ ប្រទេសឥណ្ឌូណេស៊ី ពលករខ្មែររងគ្រោះ ចំនួន៣នាក់ ដែលត្រូវបានគេជួញដូរ ទៅធ្វើការខុស ច្បាប់នៅប្រទេស ឥណ្ឌូណេស៊ី ហើយត្រូវបានឃាត់ខ្លួន រក្សាទុកនៅកន្លែងឃុំឃាំងអន្តោប្រវេសន៍ នៃកោះ Riau ប្រទេសឥណ្ឌូណេស៊ី (យោងសេចក្តី ជូនព័ត៌មាន របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ ចុះថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៥) ត្រូវបាន ដោះលែងហើយ នឹងធ្វើមាតុភូមិ និវត្តន៍មកកម្ពុជាវិញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១៧៖០០ ល្ងាច តាមជើងយន្តហោះ MH ៧៤០ នៃអាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ តាមការរៀបចំ របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី និងស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានោះ ខាងស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលការិនី ខ្មែរឈ្មោះ ផេង សារិន រស់នៅភូមិតាម៉ុលក្រោម ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលបានចាញ់បោកមេខ្យល់ យកទៅធ្វើការបំរើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៥ បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥ តាមជើងយន្តហោះ AK៥៣៤ ។ តាមការអន្តរាគមន៍ របស់ស្ថានទូត ថៅកែម៉ាឡេស៊ី បានយល់ព្រម បើកប្រាក់ខែឲ្យ គ្រប់ចំនួន និងដោះស្រាយសំបុត្រ យន្តហោះ ឲ្យពលការិនី ផេង សារិន៕