Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

មេឃខៀវ និង បិសាចក្រហម បើកភ្លើងខៀវ ទទួលយក គ្រូបង្វឹកក្លឹប Bayern Munich

អាល្លឺម៉ង់៖ គ្រូបង្វឹកក្លឹប Bayern Munich លោក Pep Guardiola ត្រូវបានក្លឹប បិសាចក្រហម  Manchester United និង មេឃខៀវ Manchester City បើកភ្លើងខៀវឲ្យ បន្ទាប់ពីគ្រូបង្វឹករូបនេះ ចាកចេញពីក្លឹបជើងខ្លាំងអាល្លឺម៉ង់ ដែលកំពុងស្ថិតនៅលើកំពូលតារាង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Metro ។
ក្នុងសេចក្តីថ្លែងការណ៍មួយដ៏ខ្លី  ដែល Pep Guardiola បានប្រកាសកាលពីសប្តាហ៍កន្លងទៅ និយាយអំពីអនាគតរបស់ខ្លួន  ដោយគាត់បានអះអាងថា នឹងចាកចេញពីក្លិប។
លោក Karl-Heinz Rummenigge ប្រធានប្រតិបត្តិការរបស់ក្លឹប Bayern Munich  បានថ្លែងឲ្យដឹងថា «យើងសូមថ្លែងអំណរគុណ ដល់លោក Guardiola ដែលបានធ្វើអ្វីគ្រប់យ៉ាងជូនក្លឹបរបស់យើង» ។ លោកបានថ្លែងបន្តថា «យើងសង្ឃឹមថា នឹងជោគជ័យទាំងអស់គ្នា នៅរដូវកាលនេះ » ។
ការនិយាយដូច្នោះរបស់ ប្រធានប្រតិបត្តិការរបស់ក្លឹប មានន័យយ៉ាងច្បាស់ថា លោក Pep Guardiola នឹងចាកចេញពី Bayern Munich  ចុងបញ្ចប់រដូវកាលនេះ ។
ជម្រើសមួយ ក្រៅពី Pep Guardiola ក្លឹបអាល្លឺម៉ង់ Bayern Munich នឹងឲ្យអតីតគ្រូបង្វឹក Real Madrid លោក Carlo Ancelotti មកជំនួសតំណែងនេះ ៕