Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

ក្រុមកូនពៅ ដែលដណ្ដើម បានកៅអីវគ្គ ផ្ដាច់ព្រ័ត្រពាន Sponsor Futsal-Cup 2015

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ ក្នុងសាលចម្រាញ់ រកជើងខ្លាំង ឡើងវគ្គផ្ដាច់ព្រ័ត្រ ឬវគ្គ ១០ក្រុមចុងក្រោយនៃពាន Sponsor Futsal Cup-2015 បានបញ្ចប់ហើយ ខណៈ ២ក្រុមចុងក្រោយ ដែលត្រូវឡើងវគ្គបន្ដ ទើបរកឃើញនៅ មណ្ឌល ខេត្តកំពង់ចាម រួមមានក្រុម Daniel-B  និងក្រុម Red Devil ខេត្តកំពង់ចាម គឺជាមណ្ឌល ចុងក្រោយគេ ដែលគណៈកម្មការរៀបចំពានរង្វាន់បាល់ទាត់មិនអាជីពនេះ បានកំណត់សម្រាប់ធ្វើការប្រកួតទូទាំងប្រទេស ដើម្បីរកជើងខ្លាំង ១០ក្រុមឡើងមកប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ។
លោក សឹម សានត្រាន អ្នកគ្រប់គ្រងព្រឹត្តិការណ៍ Sponsor Futsal Cup-2015នេះ បានឲ្យដឹងថាមណ្ឌលខេត្ត កំពង់ចាម នេះមាន ២០ក្រុមចូលរួម ដែលធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៩-២០ ខែធ្នូចុងសប្ដាហ៍មុននេះ ។ មិនខុសពីមណ្ឌលដទៃដែរ គឺគណៈកម្មការបានកំណត់យកជើងខ្លាំង ២ក្រុមប៉ុណ្ណោះ ដើម្បីបន្ដដំណើរទៅ វគ្គផ្ដាច់ព្រ័ត្រ ។
ជាលទ្ធផលក្រុម Daniel-B  និងក្រុម Red Devil បានទម្លាក់គូប្រកួតជាបន្ដបន្ទាប់ រហូតឡើងជួបគ្នាក្នុងវគ្គ ផ្ដាច់ព្រ័តប្រចាំមណ្ឌល ក្រុម Daniel-B  បានបន្ដយកឈ្នះក្រុម Red Devil ដោយលទ្ធផល ៦-៣ ទៀត ។ ជ័យជម្នះនេះបានជួយក្រុម Daniel-B ទទួលបានតំណែងជើងឯកក្នុងមណ្ឌល និងទទួលបានប្រាក់រង្វាន់ ២,០០០,០០០រៀល រីឯក្រុម Red Devil ដែលជាជើងឯករង ក៏ទទួលបានប្រាក់រង្វាន់ ១,៦០០,០០០រៀលផងដែរ ។
សម្រាប់ ១០ក្រុម ដែលត្រូវប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខនេះ គឺមានក្រុមVictory FC និងក្រុម Ov Mal(មណ្ឌលភ្នំពេញ), ក្រុម FC-Crown និងក្រុម Gabana FC(មណ្ឌលបាត់ដំបង), ក្រុមសៀមរាប FC និងក្រុម Legends FC(មណ្ឌលខេត្តសៀមរាប), ក្រុមក១៥៧ខេត្តព្រះសីហនុ និងក្រុមតោមាស(មណ្ឌលខេត្ត ព្រះសីហនុ) រួមទាំងក្រុម Daniel-B និងក្រុម Red Devil ដែលរកឃើញក្នុងមណ្ឌលខេត្តកំពង់ចាមខាងលើ ៕