Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

ក្រុមអាណាចក្រ បៃតងប៉ះក្រុម បាល់ទាត់យុវជន វ៉ិចតូរីអែហ្វស៊ី វគ្គផ្ដាច់ព្រ័ត្រ នៃពាន Soccer League នៅរសៀលនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់ អាណាចក្របៃតងប៉ះ ក្រុមបាល់ទាត់យុវជន វ៉ិចតូរីអែហ្វស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បី ដណ្តើមគ្រង តំណែងជើងឯក Soccer League 2015 ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) នៅវេលាម៉ោង ៤ រសៀលថ្ងៃសៅរិ៍ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ នេះលើទីលាន ពហុកីឡដ្ឋានជាតិ។
សម្រាប់ក្រុមបាល់ទាត់ អាណាចក្របៃតងជំនួបលើកនេះ សំខាន់បំផុត ដោយសារតែក្រុមនេះត្រូវការ បំបែក ឯកត្តកម្មចាស់របស់ខ្លួន ព្រោះកាលឆ្នាំ២០១៤បានប្រកួតចាញ់ ក្រុមស.ស.យ.កខេត្តព្រៃវែងក្នុងលទ្ធផល ៥ទល់ក៏នៅវគ្គផ្ដាច់ព្រ័ត្រដែរ ហើយការប្រកួតឆ្នាំនេះត្រូវតែគ្រងតំណែង ជើងឯក Soccer League ឲ្យបាន។ចំពោះ ការប្រកួតក្រុមបាល់ទាត់អាណាចក្របៃតងឈ្នះក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ លទ្ធផល ៣-២ ,ឈ្នះក្រុមបាល់ ទាត់យុវជនក្នុងបុព្វហេតុមាតុភូមិ លទ្ធផល ៦-១ និងឈ្នះក្រុមបាល់ទាត់សម្ព័ន្ធ គ.ស.ន.ប.ក វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ៩-៨។
ចំណែកក្រុមបាល់ទាត់យុវជនវ៉ិចតូរីអែហ្វស៊ី ឈ្នះក្រុមបាល់ទាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ២-១ ក្នុងវគ្គ ១៦ ,ឈ្នះក្រុមបាល់ទាត់យុវជនខេត្តកំពង់ចាម លទ្ធផល ១០-០ និងឈ្នះក្រុមយុវជនក១២ លទ្ធផល ២ ទល់ ០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
សម្រាប់ពានរង្វាន់ Soccer League 2015 នឹងផ្ដល់ពាន១ មេដាយមាស២៥គ្រឿង និងទឹកប្រាក់ ១០លានរៀល ដល់ក្រុមជើងឯក ហើយក្រុមជើងឯករង នឹងទទួលបានមេដាយប្រាក់២៥គ្រឿង និងទឹកប្រាក់៧លានរៀល និងក្រុមលេខ៣ នឹងទទួលបានមេដាយសំរឹទ្ធ២៥គ្រឿង និងទឹកប្រាក់ ៥លានរៀល។ ក្នុងនោះដែរសម្រាប់ ក្រុមលេង Fair Play ទទួលបានទឹកប្រាក់ ១លានរៀល ហើយកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ ទទួលបានប្រាក់ ១លានរៀល អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់១លានរៀល និងអាជ្ញាកណ្ដាល ដឹកនាំការប្រកួតផ្ដាច់ព្រ័ត្រទទួលបាន១លានរៀល៕

ក្រុមបាល់ទាត់យុវជន វ៉ិចតូរីអែហ្វស៊ី