ក្រុមបាល់ទាត់ យុវជនក១២ រក្សាតំណែង លេខ៣ ដដែលនៃ ពាន Soccer League
ភ្នំពេញ៖ ព្រឹត្តិការណ៍នៃ ការប្រកួត ពានរង្វាន់ Soccer League លើកទី ៣ ឆ្នាំ ២០១៥ នេះ បានរកឃើញ ក្រុមដែលទទួលចំណាត់ ថ្នាក់លេខ ៣ គឺ ក្រុមបាល់ទាត់ យុវជនក១២ បន្ទាប់ពីក្រុមមួយនេះ យកឈ្នះក្រុមបាល់ទាត់ក្រុមសម្ព័ន្ធ គ.ស.ន.ប.ក ដោយលទ្ធផល ២ទល់០ នាល្ងាចថ្ងៃព្រហស្បតិ៍ទី ២៤ ខែធ្នូ ឆ្នាំ២០១៥ លើទីលានពហុកីឡដ្ឋានជាតិក្នុង រាជធានីភ្នំពេញ។
ជ័យជម្នះនាពេលនេះ ធ្វើឲ្យក្រុមបាល់ទាត់ យុវជនក១២ បានរក្សាតំណែង របស់ខ្លួននៅដដែល កាលពីឆ្នាំចាស់ក្រុមបាល់ទាត់ យុវជនក១២ ក៏បានទទួលចំណាត់ ថ្នាក់លេខ ៣ដែរ ដោយប្រកួតចាញ់ក្រុមបាល់ទាត់ បៃតង (គោព្រៃ) នៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ហើយក្រុមបាល់ទាត់ យុវជនក១២ យកឈ្នះក្រុមបាល់ទាត់ គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ តែម្តងទៅ។
សម្រាប់ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០១៥ នៅផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់វ៉ិចតូរី អេហ្វស៊ី ប៉ះជាមួយក្រុមបាល់ទាត់បៃតង ដើម្បីដណ្តើមយកជើងឯក Soccer League លើកទី ៣ ឆ្នាំ ២០១៥៕