ក្រុមយុវជន វ៉ិចតូរីអេហ្វស៊ី កក់កៅអីវគ្គផ្តាច់ព្រ័ត្រ នៃពាន Soccer League
ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជន វ៉ិចតូរីអេហ្វស៊ី បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍នៃការ ប្រកួតពានរង្វាន់ បាល់ទាត់ Soccer League 2015 លើកទី៣ បន្ទាប់ពីយកឈ្នះ ក្រុមបាល់ទាត់យុវជនក១២ ដោយលទ្ធផល ២ទល់ ០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាថ្ងៃ ចន្ទ ទី២១ ខែឆ្នូ ឆ្នាំ២០១៥ ពហុកីឡដ្ឋានជាតិ ។
ក្នុងតង់ទី១ ក្រុមទំាង ២ធ្វើការសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំង ប៉ុន្តែគ្មានក្រុមណាមួយមានឳកាសស៊ុត បញ្ចូល ទីខាងណាឡើយ បានត្រឹមតែប្រលែងលេងមុខទីរៀងៗខ្លួនតែប៉ុណ្ណោះ។ លេងបានប្រហែលជា ៤នាទីក្រុម បាល់ទាត់យុវជនវ៉ិចតូរីអេហ្វស៊ីមានឳកាសស៊ុតបំបោងសំណាញ់ទីក្រុមបាល់ទាត់យុវជន ក១២ ដោយកីឡាករ វ៉ាន់ ចាន់រ័ត្ន ។ ការស៊ុតបញ្ចូលទីរបស់ក្រុមបាល់ទាត់យុវជនវ៉ិចតូរីអេហ្វស៊ី ធ្វើឲ្យក្រុមបាល់ទាត់យុវជន ក១២វាយ បែរបក វិញភ្លាម២ ក៏មានឳកាសសស៊ុតបំបោងសំណាញ់ដែរ ប៉ុន្តែបានត្រឹមប៉ះចំបង្គោលទីទៅតែប៉ុណ្ណោះ។ ជិត ចប់ការប្រកួតក្រុមបាល់ទាត់យុវជនវ៉ិចតូរីអេហ្វស៊ីមានឳកាស រកបានមួយគ្រាប់ទៀត ដោយតែតមួយក្បាល យ៉ាងស្អាតពីកីឡាករ វ៉ាន់ ចាន់រ័ត្ន ពាក់លេខ ៧ នៅនាទីទី ៤០ ដែលជាគ្រាប់ទី២ បែរជាអកសើរទៅវិញ ចប់ការ ប្រកួត៤៥នាទី ក្រុមបាល់ទាត់យុវជនវ៉ិចតូរីអេហ្វស៊ី នាំមុខបណ្តុះអាសន្នក្រុមបាល់ទាត់យុវជនក១២ ១ទល់០ ក្នុងតង់ទី១ ។
ចូលតង់ទី ២ ក្រុមបាល់ទាត់យុវជនក១២ នៅតែបន្តវាយសម្រុកយ៉ាងខ្លាំងទៅលើ ក្រុមបាល់ទាត់យុវជនវ៉ិចតូរី អេហ្វស៊ីដដែល ដោយមើលទៅលើទីលានប្រកួតសាច់បាល់ក្រុមបាល់ទាត់យុវជនក១២ មានប្រៀបច្រើនជាង ក្រុមបាល់ទាត់យុវជនវ៉ិចតូរីអេហ្វស៊ី ដោយក្រុមនេះបានសម្រុកលេងមុខទី ក្រុមបាល់ទាត់យុវជន វ៉ិចតូរីអេហ្វស៊ី រហូត តែគ្មានឳកាសរកគ្រាប់បាល់តាមស្មើបានឡើយ។ គិតតែវាយសម្រុកលើកក្រុមគេ បានធ្វើឲ្យកីឡាករក្រុម យុវជនក១២អស់កម្លាំង នៅពេលមានឳកាសក្រុមបាល់ទាត់យុវជន វ៉ិចតូរីអេហ្វស៊ី វាយបកភ្លាមទៅលើ ក្រុមយុវជនក១២វិញ ឆ្លៀតឳកាសបានមួយគ្រាប់ទៀត ដោយកីឡាករ លី សុតុល្យ ពាក់លេខ ១១ នៅនាទីទី៤៦។ ក្រុមទាំង ២បន្តលេងរហូតដល់បញ្ចប់ពេញម៉ោងក្រុមយុវជនវ៉ិចតូរីអេហ្វស៊ីឈ្នះ ក្រុមយុវជនក១២ ២ទល់០៕