Selena Gomez ចង់ឲ្យមិត្តប្រុសថ្មី Niall Horan នៅឆ្ងាយពីJustin Bieber
អាមេរិក៖ ក្រោយដឹងថា Justin Bieber ជាសង្សាចាស់ទទូចចង់ជួប វែកញែកជាមួយ សង្សាថ្មីដែលធ្លាប់ ជាមិត្ត នឹងគ្នានោះតារា ចម្រៀងរូបស្រស់នាង Selena Gomez បានសុំកុំឲ្យ Niall Horan នៅឲ្យឆ្ងាយពី Justin ។
យោងតាមព័ត៌មានពីគេហទំព័រ Hollywood life បានឲ្យនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះថា តារាចម្រៀងវ័យ២៣ឆ្នាំ នាង Selena Gomez ក្រោយប្រកាសទំនាក់ទំនង ស្នេហ៍ជាមួយ Niall Horan សមាជិកក្រុមចម្រៀង One Direction នាងហាក់មិនចង់ឲ្យ Horan និង Justin ជួបមុខគ្នាទាល់តែសោះ ខណៈអតីតមិត្តប្រុសតារាចម្រៀង ចិត្តរាយមាយ Justin Bieber ចង់ជួប Horan ដើម្បីសួរនាំរឿង Selena Gomez ដែលធ្លាប់ជាថ្លើម ប្រមាត់របស់ខ្លួន ។
ប្រភពបានឲ្យដឹងទៀតថា ក្រោយដឹងថាអតីតមិត្តស្រីនាង Selena Gomez កំពុងផ្អែមល្ហែមជាមិត្តជិតស្និទ Niall Horan តារាចម្រៀងវ័យ២១ឆ្នាំ Justin បានផ្ញើសារពីរដងទៅ Horan ដើម្បីជួបគ្នា ប៉ុន្តែតារាចម្រៀងជាមិត្តប្រុស ថ្មីរូបនេះ មិនបានតបវិញទេ ដោយធ្វើការស្នើរសុំរបស់ Selena ព្រោះមិនចង់ឲ្យមានរឿងច្រើនជាងនេះ ៕