លោក វ៉ាត់ ចំរើន៖ កម្ពុជាមិនបញ្ជូន អត្តពលិកប្រដាល់ សេរីចូលរួម SEA GAME លើកទី២៩ នៅម៉ាឡេស៊ី
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ តាមទូរស័ព្ទថា សម្រាប់ប្រទេសកម្ពុជា មិនបញ្ជូនកីឡាករប្រដាល់សេរី (ក្បាច់គុនខ្មែរបុរាណ) ទៅចូលរួមការប្រកួត កីឡាស៊ីហ្គេម លើកទី ២៩ ឆ្នាំ ២០១៧ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ីឡើយ ដោយសារតែប្រទេស ជាម្ចាស់ផ្ទះ នៅបន្តដាក់ឈ្មោះប្រភេទ កីឡាជាភាសាថា “មួយ” មានន័យថា “ប្រដាល់”។
លោកបានបន្តថា ប្រដាល់សេរី (ក្បាច់គុនខ្មែរបុរាណ) ជាកេតតំណែងដូនតាខ្មែរតាំងពីបូរាណមក ហើយក្បាច់ គុននេះគឺជាក្បាច់ជីដូនជីតាខ្មែរដែលមានបុព្វបុរសខ្មែរបានយកប្រដាល់សេរី (ក្បាច់គុនខ្មែរបុរាណ) ធ្លាក់នៅលើ ជញ្ជាំងប្រាសាទ អង្គរវត្ត ប្រាសាទបាយន្ត និងប្រាសាទដទៃដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ប្រដាល់សេរី (ក្បាច់ គុនខ្មែរបុរាណ)ជារបស់ខ្មែរ ពិតមួយរយភាពរយតែម្តង។
សម្រាប់ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចចិត្តយ៉ាងដាច់ខាត មិនបញ្ជូកកីឡាករ-កីឡាការិនីចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី ២៩ ឆ្នាំ ២០១៧ នៅនៅ ទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ចំណែកប្រភេទកីឡា២ទៀត ដែលបានវត្តមានក្នុងការ ប្រកួតកីឡា ស៊ីហ្គេម លើកទី២៨ ឆ្នាំ ២០១៥ គឺកីឡាវ៉ូវីណាម និងកីឡាចំបាប់នេះ កំពុងតែពិចារណានៅឡើយ ហើយប្រហែលអំឡុង ខែកុម្ភៈ ឆ្នាំ ២០១៦ទើបបានដឹងលទ្ធផលច្បាស់៕