Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

ក្រុមអ្នកវិទ្យាសាស្រ្ត NASA រៀបរាប់អំពីការ រលាយថ្ម នៃឋានព្រះច័ន្ទ

(អវកាស)៖ ទីភ្នាក់ងារអវកាស ណាសា បាននិយាយថា ទិន្នន័យនៃ យានអវកាស បាន បង្ហាញ អំពីការរលាយដុំថ្ម នៃឋានព្រះច័ន្ទ ដែលប្រហែលជាធ្លាប់ បានកើតឡើងកាលពី អតីតកាល ហើយវាបានបន្តនៅក្នុងរយៈពេល ដ៏យូរ ជាងការរំពឹងទុក របស់អ្នកវិទ្យាសាស្រ្តទៅទៀត។ នេះ
បើយោងតាមទីភ្នាក់ងារព័ត៌មានវិទ្យាសាស្រ្តចេញផ្សាយនៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ ២០១៥។
ក្រុមអ្នកវិទ្យាសាស្រ្ត នៃមហាវិទ្យាល័យ Brown បាននិយាយថា សមុទ្រផេះមួយដែលបាន កើតឡើង ដោយការ រលាយថ្ម បានធ្វើការគ្របដណ្តប់ផ្ទៃខាងលើនៃភពព្រះច័ន្ទទាំងមូល នៅក្នុងប្រវតិ្តសាស្រ្ត របស់វាតាំងពីរាប់លាន ឆ្នាំមុនម្ល៉េះ។ ក៏ប៉ុន្តែការវិនិច្ឆ័យថ្មីបានបង្ហាញថា ការរលាយនៃថ្មនោះមិនត្រូវបានបញ្ចប់នៅពេលនោះឡើយ។
ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ទិន្នន័យដែលទទួលបានពី ឧបករណ៍ឡាស៊ែរ Altimeter នៅក្នុងគោចរព្រះច័ន្ទ របស់ភ្នាក់ងារអវកាសណាសា បានបង្ហាញអំពី ព្រឹត្តិការណ៍ ដែលបាន កកើតឡើងជាបាសាំងទឹកមួយ នៅភាគ ខាងលិចនៃឋានព្រះច័ន្ទ ដែលត្រូវបានកើតឡើង ដោយសារការរលាយនៃថ្ម។ គួរបញ្ជាក់ដែរ ថាបាសាំងទឹកទាំង ៣០កន្លែង នៅភពព្រះច័ន្ទផ្ទុកទឹកបានជាង ៣៥០.០០០ ម៉ែត្រគូប៕