Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

ឆៃ សារ៉ា គ្រងតំណែងម្ចាស់ ខ្សែក្រវាត់ក្រវាត់ K-Cement ទម្ងន់៦៣,៥០គ.ក្រ លើសង្វៀន SEA-TV

ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ K-Cement ទម្ងន់៦៣,៥០គីឡូក្រាមលើសង្វៀន SEA-TV នាល្ងាចថ្ងៃទី ១៩ ខែធ្នូ មិ្សលមិញ អ្នកប្រដាល់ឆៃ សារ៉ា សមាគមប្រដាល់ក្រសួងការពារជាតិ ដណ្ដើមបានជាម្ចាស់ ខ្សែក្រវាត់ក្រវាត់ K-Cementយ៉ាងស្រួល បន្ទាប់ពីប្រកួតឈ្នះ អ្នកប្រដាល់  សេង ស្រឿន ក្លិបមហិទ្ធិរិទ្ធ លោកតាដំបងដែកនៅទឹកទី ៤ ដោយសារមានរបួសធ្ងន់ធ្ងរត្រូវគ្រូពេទ្យបញ្ឈប់ការប្រកួតភ្លេមៗ។
អ្នកប្រដាល់  ហេង វាសនា មកពីក្លឹបព្រៃទទឹងកីឡាខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ៣ និងអ្នក ប្រដាល់ ប្រាក់ រស្មី ក្លឹបតាឯកដំបងដែកមានរិទ្ធប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៤  នៅក្នុងការប្រកួត ៥ ទឹកនោះវាសនាឈ្នះរស្មីដោយពិន្ទុទាំងវេទនា។ 
អ្នកប្រដាល់ឆៃ សារ៉ា បានទទួលតំណែងជាម្ចាស់ខ្សែក្រវាត់ ត្រូវបានទទួលខ្សែក្រវាត់មួយពាន ១ អម ថវិកាប្រាក់រង្វាន់១២.០០០.០០០រៀល ,អ្នកប្រដាល់ សេង ស្រឿន អមគ្រងជើងឯករង ទទួលបានពាន មួយអមប្រាក់រង្វាន់៨.០០០.០០០រៀល, អ្នកប្រដាល់ ហេង វាសនា ទទួលបានចំណាត់ថ្នាក់លេខ ៣ ពានមួយ អមប្រាក់រង្វាន់៦.០០០.០០០រៀល និងអ្នកប្រដាល់ ប្រាក់ រស្មី ទទួលបានចំណាត់ថ្នាក់លេខ ៤ ទទួលពានមួយ អមប្រាក់រង្វាន់៤.០០០.០០០រៀល។ 
ចំណែកការលក្ខណៈមិត្តភាពអន្តរជាតិវិញ កីឡាករកម្ពុជាឈ្នះថៃ២ នាក់ និងចាញ់ថៃមួយនាក់។ ផង សុភ័ស្ស ក្លឹបតាឡីដំរីមានរិទ្ធប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ A Nouk Vath ដោយពិន្ទុដាច់តែម្ដង អ្នកប្រដាល់ផង់ សុភ័ស្សបានព្យាយាមវាយប្រហារជើងក្រោម A Nouk Vath តាំងពីដើមទឹកទី ១ តែដល់គេវាយប្រហារជើងក្រោមវិញសុភ័ស្សចាប់ផ្ដើមលេងជង្គង់ម្ដងតែចង្គង់អ្នកប្រដាល់ថៃរូបនេះបានធ្វើឲ្យសុភ័ស្សដួលនៅទឹកទី ៣ តែ បន្ទាប់ពីអាជ្ញាកណ្ដាលរាប់ ចប់គេបន្តការប្រកួតបានទៀត  នៅទឹកទី ៤សុភ័ស្សត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដងទៀតបន្ទាប់ពីត្រូវមួយកែងរបស់ A Nouk Vath នោះ ។ សុភ័ស្សបន្តការប្រកួតបានទៀតរហូតចប់ទឹកទី៤ ហើយចៅក្រមទាំង៥សុទ្ធតែឲ្យសុភ័ស្សចាញ់ គ្រប់ៗគ្នាទាំងអស់ ។
ចំពោះ ព្រំ សំណាង ក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតឈ្នះអ្នកប្រដាល់ថៃ Kang Chak ដោយពិន្ទុទាំង លំបាក នៅ៣ទឹកដំបូងអ្នកប្រដាល់ថៃរូបនេះវ៉ៃល្អតែចាប់បីតឹកទី ៤ ទៅកម្លាំងគេធ្លាក់ចុះទើបសំណាង មានឱកាសបែប នេះ ។ Kang Chak មកប្រកួតស្រុកខ្មែរ ៣ លើកហើយទាំងលើកនេះដែលលើកទី ១គេប្រកួតស្មើជា មួយពេជ្រ សីហាសមាគមប្រដាល់ក្រសួងការពារជាតិ  លើកទី ២ ចាញ់អ៊ុង វីរៈក្លឹប ទ័ពឆ័ត្រយោង៩១១ និង លើកទី ៣ ចាញ់ព្រំ សំណាងនេះតែម្ដង។ ផាន់ គ្រាន់ក្លិបគុជសារកីឡាប្រកួត ឈ្នះអ្នកប្រដាល់ថៃ Pha Phayarb ដោយពិន្ទុទាំងលំបាកគ្រាន់បើបន្ទាប់ពីប្រកួតគ្នា ៥ ទឹកដែរនោះ ៕