តារាសម្តែងនាង Jeong Ga-eun រៀបការក្រោយ មានផ្ទៃពោះបីខែ
កូរ៉េ៖ តារាចម្តែងវ័យ ៣៨ឆ្នាំនាង Jeong Ga-eun នឹងរៀបការនៅខែមករា ឆ្នាំ២០១៦ខាងមុខនេះ ខណៈមាន ផ្ទៃពោះ បីខែ ។
ព័ត៌មានពីKorea Times បានឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះថា តារាសម្តែងនិងជាតារាម៉ូដែល រូបស្រស់ Jeong Ga-eun នឹងរៀបការជាមិត្តប្រុសដែល ជាអ្នកជំនួញវ័យស្របាល គ្នានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ខណៈតារាសម្តែងរូបនេះ កំពុងពរពោះបីខែ រួចទៅហើយ។
នាង Jeong Ga-eun ដែលបានចូលប្រឡូក ក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៩៧ នោះត្រូវគេដឹងថាមាន ទំនាក់ទំនង ស្នេហ៍ ជាមួយមិត្តប្រុសជាអ្នកជំនួញ វ័យ៣៦ឆ្នាំកាលពីឆ្នាំ២០១៤ តែអ្នកតំណាងរបស់នាងបានបដិសេធដោយ ប្រាប់ថាអ្នកទាំងពីរគា្រន់ជាមិត្ត ៕