Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

លោក ឡាយ វណ្ណៈ ផ្ដល់អង្ករ៨តោន ដល់CPP ក្នុងស្រុក៥ របស់ខេត្តតាកែវ

តាកែវ៖នៅរសៀលថ្ងៃ សៅរ័ ទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥នេះ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា (CPP) ខេត្តតាកែវ លោក ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជាខេត្ត បានផ្តល់អង្ករចំនួន ៨តោន ដល់គណបក្ស ប្រជាជនកម្ពុជា ក្នុងស្រុកចំនួន៥ ដើម្បីយកទៅ ចែកជូនដល់ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹង ស្រ្តីមេម៉ាយក្រីក្រ នៅក្នងមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសនោះលោក ឡាយ វណ្ណៈ បានថ្លែងថា ការចែកអង្កនេះ គឺជាការអនុវត្ត ទៅតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ដោយមិនឲ្យ ប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះទេ។
នៅក្នុងឱកាសនោះ ផងដែរលោក ឡាយ វណ្ណៈ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រោលជ្រៅ ចំពោះសប្បុរសជន ទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលតែងតែឧបត្ថម្ភជាបន្តបន្ទាប់ មកដល់សាលាខេត្តតាកែវ តាមរយៈ រូបលោកផ្ទាល់ ដើម្បីចែកជូន បន្តដល់ពលរដ្ឋក្រីក្រ នៅក្នុងខេត្តតាកែវ។
ការបរិច្ចាកធនធាន ជួយដល់ជនរួមជាតិ ក្រីក្រពីសំណាក់ សប្បុរសជនខ្មែរយើង វាបានបង្ហាញពីការ ស្រលាញ់ និងចេះជួយគ្នា ក្នុងគ្រាលំបាក ក្នុងនាមជាខ្មែរដូចគ្នា៕