Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

កីឡាករជួយ Buriram លើកពានយប់មិញ ទទួលស្គាល់ការពិត ក្រោយយកឈ្នះ បឹងកេត ត្រឹម ១-០

ភ្នំពេញ៖ ខ្សែប្រយុទ្ធដ៏មុតស្រួត Andress Jose Tunez Arceo ដែលជាកីឡាករ ស៊ុតបាល់ពិន័យ ១១ម៉ែត្រ បានសម្រេច ជួយឲ្យក្រុមម្ចាស់ផ្ទះ Buriram United របស់ថៃ លើកពាន TOYOTA Mekong Club Championship 2015 បន្ទាប់ពីយកឈ្នះក្រុមបឹងកេតអង្គរ របស់កម្ពុជា ១-០ កាលពីយប់មិញ បាននិយាយថា ជ័យជម្នះនេះ គឺជា រឿងដ៏ពិបាកបំផុត សម្រាប់ក្រុមជើងឯកលីកកំពូលថៃ ៣រដូវកាលជាប់គ្នានេះ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានថៃ ក្រោយបញ្ចប់ការប្រកួតជាមួយក្រុមបឹងកេតអង្គរ កាលពីយប់មិញ ខ្សែប្រយុទ្ធ ជនជាតិ Venezuela គឺកីឡាករ Andress Jose Tunez Arceo បាននិយាយថា «យើងពិតជាមានការលំបាក ខ្លាំងណាស់ នៅក្នុងការវាយសម្រុកទម្លុះរបាំងការពាររបស់ក្រុមបឹងកេត ។ ទោះបីយ៉ាងព្យាយាមវាយ សម្រុក យ៉ាងណា ក៏មិនទទួលបានលទ្ធផលដែរ» ។
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Buriram United នេះ បានបន្ដថា « នៅក្នុងការប្រកួតពួកយើងបានបង្កើនឱកាសរក គ្រាប់បាល់ជាច្រើនលើក ប៉ុន្ដែធ្វើមិនបានសម្រេច ។ ចុងក្រោយយើងបែរជារកបានដោយបាល់ពិន័យ ១១ម៉ែត្រទៅវិញ ។
ខ្ញុំគិតថា វាមិនមែនជាលទ្ធផលល្អប៉ុន្មានទេ សម្រាប់យកឈ្នះដោយបាល់ពិន័យបែបនេះ ។ ប៉ុន្ដែពួកយើងនៅតែ សប្បាយចិត្ត ដែលយើងបានក្លាយជាម្ចាស់ពាននេះ» ។
គួរបញ្ជាក់ថា Andress Jose Tunez Arceo គឺជាអ្នកទាត់បាល់ពិន័យ ១១ម៉ែត្រ មិនឲ្យប៉ះដៃអ្នកចាំទីបឹងកេត ស៊ូ យ៉ាទី សូម្បីតែបន្ដិច បន្ទាប់ពីកីឡាករ Dzama Bata បង្កកំហុសលើខ្សែប្រយុទ្ធ Diogo របស់ក្រុម Buriram United ក្នុងប្រអប់គ្រោះថ្នាក់ នៅនាទីទី៦៧ ។ កត្ដានេះហើយ ដែលនាំឲ្យក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជានេះ ចាញ់ក្រុម ជើងខ្លាំងថៃ Buriram United ក្នុងការប្រកួតពេញម៉ោង ៩០នាទី ដោយលទ្ធផល ១-០  ៕