ពិធីប្រកាស់តែង តាំងមេគយ បន្ទាយមានជ័យថ្មី ក្លាយជាវេទិការព្រមាន ប្រមាថ និងដៀលត្មេះអ្នកកាសែត
បន្ទាយមានជ័យ ៖ ក្នុងពិធីប្រកាស តែងតាំងលោក ឆែ សុធា ចូលកាន់តំណែង ជាមេគយខេត្តបន្ទាយមាន ជ័យថ្មី ហើយមេគយចាស់ ត្រូវដកតំណែងឲ្យទៅធ្វើការនៅខេត្តកំពង់ធំ មេគយចាស់ ថ្មី អភិបាលខេត្តនិងអគ្គ នាយករងគយនិងរដ្ឋាករ បានឆ្លៀតប្រើប្រាសឱកាស ឬវេទិកានោះវាយប្រហារ វាយបកលើប្រព័ន្ធផ្សព្វផ្សាយ ទាំងឡាយ ដែលបានយកព័ត័មាន រូបភាពនិងផ្សាយរិះគន់ បុគ្គលប្រធានសាខា និងមន្ត្រីគយក្នុងខេត្តនេះកន្លង មកពាក់ព័ន្ធសកម្មភាព មិនប្រក្រតីក្នុងការអនុវត្តការងារ ។
លោក ថោង សុខាំភូ ប្រធានចាស់សាខាគយខេត្តបន្ទាយមានជ័យ និយាយថា "ខ្ញុំមកបំពេញការងារនៅខេត្ត បន្ទាយមានជ័យអស់២ឆ្នាំ៨ខែ គឺផ្អែមល្ហែមតិចតួច តែល្វីងជូរចត់ច្រើន ។ ក្នុងនោះមានបាតុកម្មកម្មករ អូសរទេះ ដែលរៀបចំដោយជនខិលខូចមិនចង់បង់ពន្ធនៅច្រកប៉ោយប៉ែត" ។ ប៉ុន្តែជិត៣ឆ្នាំមកនេះលោក សហការី និងកត្តាកិច្ចសហការល្អ និងពេញបន្ទុកពីអាជ្ញាធរ សមត្ថកិច្ច អ្នកពាក់ព័ន្ធបានធ្វើអោយចំណូលពន្ធគយ ក្នុងខេត្ត កើនជាលំដាប់:ឆ្នាំ២០១២ ចំណូលគយបាន៧០លានដុល្លារ ។ ឆ្នាំ២០១៣ បាន៩២លានដុល្លារ ។ ឆ្នាំ២០១៤បាន១៤០លានដុល្លារ ។ និង១១ខៃឆ្នាំ២០១៥នេះបាន ១៥៩លានដុល្លារ ។ ការកើនចំណូលពន្ធគយ នេះគឺ មកពីកត្តារួមផ្សំរួមមានកំណើតសេដ្ឋកិច្ចជាទូទៅ ស្ថេរភាពនយោបាយ និងកិច្ចសហការគ្នាល្អ។
លោកនិយាយបន្តថា «តែមុននឹងចេញទៅ ខ្ញុំសុំនិយាយ សុំឆ្លើយនឹងសារព័ត៌មានទូទៅថា ខ្ញុំល្បីខ្ញុំក្លាយជាតារា ក្នុងកាសែត វេបសាយ ទូរទស្សន៍ ..ល្វីងជូរចត់ថា ខ្ញុំពុករលួយខ្លាំង ដាក់ខែឡានតាក់ស៊ីដឹកទំនិញ ..ដាក់កុង ត្រូលជជុះខុសច្បាប់ ..អោយប្អូនស្រីឈ្មោះថោងឡេង ជ្រែ កាងទំនិញមិនបង់ពន្ធ។ល។ លោកនិយាយរិះគន់ វាយប្រហារខ្ញុំនោះមិនត្រឹមត្រូវសោះ។ គួរថាខ្ញុំជាប្រតិបត្តិករម្នាក់ ដែលចូលរួមខិតខំអោយកើនចំណូលគយ ជូនរដ្ឋផង»។
ចំណែកលោក ឆែ សុធា ប្រធានសាខាថ្មី ទន្ទឹមនឹងប្តេជ្ញាចិត្តបំពេញការងារ ជំនាញនេះប្រកបដោយការទទួល ខុសត្រូវ ក៏ឆ្លៀតប្រើពីធីនេះវាយប្រហារមកលើប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដែលថាលោកនឹងប្រាកដជាក្លាយ ជាមុខសញ្ញា ជាតារាត្រូវគេរិះគន់ក្នុងកាសែត ទូរទស្សន៍ទាំងឡាយដូចលោកថោង សុខាំភូ ដែរជាមិនខាន ។ តែលោកសុំថា បើរិះគន់បែបស្ថាបនា.។
បន្ទរពីលើនេះ លោក គោស៊ុ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បន្ទាប់ពីនិយាយសរសើរ ទទួលស្គាល់ ស្នាដៃលោកប្រធានសាខាគយចាស់ ដែលត្រូវផ្លាស់ប្តូរ លោកក៏បានរិះគន់ដល់សារព័ត៌មានដោយសារករណី កុងត្រូលគយ គឺលោកបានស៊ីញ៉េអោយដាក់នៅគោលដៅ ដើម្បីបង្កើនការរកចំណូលពន្ធគយ និងទប់ស្កាត់ បទល្មើសរត់ពន្ធ។ហើយឃើញថា ចំណូលពន្ធគយក៏កើនមែន ។
លោក ហ៊ីវ គឹមហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានណែនាំអោយមន្ត្រីគយបន្តខិតខំ ការពារខ្សែចង្កេះ ខ្សែយ័ន្តរបស់ខ្លួនគឺខំរកចំណូលពន្ធគយអោយបានគ្រប់និងលើកផែនការ ។ដូចនៅបន្ទាយ មានជ័យត្រូវរកពន្ធគយអោយបាន១៥លានដុល្លារសរអាក្នុង១ខែ ។ ក្នុងប្រទេសរកអោយបាន១៥០លានដុល្លារ ក្នុង១ខែ ប្រទេសយើងតូច ក្រត្រូវពឹងលើចំណូលពន្ធគយនិងពន្ធដារនេះនិងពឹងមួយទៀតលើជំនួយ ។ ចំពោះការផ្លាស់ប្តូរលោក ថោង សុខាំភូ នេះ លោកហីវ គឹមហេងនិយាយការពារថា ជារឿងធម្មតា ។ មន្ត្រីត្រូវ ផ្លាស់ប្តូរ ដកឬដាក់។លោកប្រធានសាខាគ្មានកំហុស គ្មានបញ្ហាអ្វីនឹងការងាររកចំណូល គ្មានពុករលួយអ្វីដូច កាសែត ទូរទស្សន៍ផ្សាយនោះទេ.។
គួរបញ្ជាក់ថា អំឡុងពេលលោក ថោង សុខាំភូ ប្រធានស្នាក់ការគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ និងលោក ឈួន ហៃ មេគយច្រកប៉ោយប៉ែតកាន់តំណែង ត្រូវបានគេដឹងថាបានបង្កឲ្យកម្មករអូសរទេះនិងឈ្មួញតូចតាច នៅប៉ោយប៉ែត។កើតបានបាតុកម្មអហឹង្សារហឹង្សារជិត២០លើក ហើយបង្កការឈឺចាប់យ៉ាងជ្រាលជ្រៅ ដល់អ្នកក្រីក្រដែលរកព្រឹកខ្វះល្ងាច។ក្នុងនោះក្រោយបាតុកម្មហឹង្សារប្រឆាំងគយ ទោះជាមាន សំណុំរឿង ព្រហ្មទ័ណ្ឌប្រឆាំងមេខ្លោងកម្មករ កម្មករមាននៅលើដៃតុលាការក្តីក៏ សមត្ថកិច្ចមិនហ៊ានអនុវត្តដែរ រហូត ពេលនេះព្រោះបើប្រៀបធៀបនឹងទង្វើររបស់មន្ត្រីគយវាធំនិងធ្ងន់ជាងទង្វើរបស់កម្មករនិង ប្រជាជនក្រីក្រដ៏គួរ អោយអាណិតទាំងនោះដែរ។
ចំពោះចំណូលពន្ធគយកើនឡើងក៏លោកប្រធានចាស់នេះទទួលស្គាល់ថាជាកត្តារួមផ្សំ កត្តាស្ថិរភាពនយោបាយនិងកំណើនសេដ្ឋកិច្ចជាទូទៅ។ ដោយសារនាំទំនិញពិសេសគ្រឿងយន្ត គ្រឿងសំណង់មកច្រើន។ ពោលគឺ ពុំមែនស្នាដៃលោកម្នាក់ឯងលេចធ្លោនោះដែរ។
បន្ថែមលើនោះ នៅព្រំដែនភាគខាងលិចនិងខាងជើងមានម៉ូតូថ្មីទំនើបៗចូលពីថៃតាមច្រករបៀង ក៏ក្នុងអាណត្តិ លោករយ:២ឆ្នាំ៨ខែ កន្លងមកមិនដែលមានឆន្ទះទប់ស្កាត់ បង្ក្រាបដោយចិត្តឯងដែរ។មានតែគេបង្ក្រាបអោយ ចាំតែយក។នៅច្រកតំបន់ម៉ាឡៃ ឈ្មួញក្នុងខេត្តគ្នារកសុីទំនិញលែងបានព្រោះ បង់ពន្ធអោយមន្ត្រីគយតាម បារ៉ែមទំនិញហើយ មន្ត្រីគយទារលុយក្រៅបន្ថែមច្រើនៗទៀត រហូតដល់គ្នារត់ទៅរកស៊ីនាំទំនិញចូលតាម ច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ពោលគឺអាចនិយាយថាលោកថោង សុខាំភូ ជាករណី"ទូកទៅ កំពង់នៅ"។
ចំណែកលោក ឆែ សុធា អតីតប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យដែលមកស្នងតំណែងជាប្រធានថ្មីសាខាគយខេត្តបន្ទាយមានជ័យ លោកមានចរឹតក្រអឺតក្រទម អុងអាត់ ហើយកាលកាន់ការនៅខេត្តនោះក៏មិន ដែលបង្ក្រាបបានទេឡានចង្កូតស្តាំដែលខុសច្បាប់និងរត់ពន្ធពីព្រំដែនកម្ពុជា ថៃ និងសាំគេចពន្ធឈ្មួញនាំចូល ពីថៃមួយថ្ងៃៗរាប់ម៉ឺនលីត រាប់សិបស៊ីទេន ក៏មិនដែលឃើញបង្ក្រាបដែរ ។ លោកក៏មិនឃើញមានស្នាដៃ អ្វីផ្សេងទៀតលេចធ្លោដែរ។
ដោយឡែក លោក ហ៊ីវ គឹមហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ លោកមិនមែនអ្នកឯណា ដែលអ្នកបន្ទាយមានជ័យមិនស្គាល់នោះដែរ។លោកបានធ្វើជាប្រធានសាខាគយខេត្តបន្ទាយមានជ័យយ៉ាងយូរ ហើយត្រូវរដ្ឋាភិបាលដកហូតតំណែងនៅឆ្នាំ២០០៥ ករណីប្រវត្តិរឿងអាស្រូវអោយនាំឡានចង្កូតស្តាំរត់ ពន្ធចូលតាមច្រកព្រំដែនតំបន់បឹងត្រកួននិងច្រកម៉ាឡៃ។
អ្នកសារព័ត៌មាននិយាយថា: ក្នុងសង្គមប្រជាធិបតេយ្យ មានសេរីភាពសារព័ត៌មាន ។
ហើយនីតិបុគ្គលតែងមានគណនេយ្យភាព មានការទទទួលខុសត្រូវរាល់សកម្មភាព ទង្វើរបស់ខ្លួនចំពោះមុខសាធារណជននិងមុខនាទីភារកិច្ចព្រមទាំងថ្នាក់លើបង្កាប់របស់ខ្លួន។ ក្នុងនោះសារព័ត៌មានក៏ត្រូវបានបំពេញ វិជ្ជាជីវ:របស់ខ្លួនក្នុងការផ្សាយព័ត៍មានរិះគន់ កែលម្អដើម្បីស្ថាបនា ៕