កម្មករ៤នាក់ ដែលត្រូវចាប់ ខ្លួននៅស្វាយរៀង ជាជនដែលគប់ដុំថ្ម លើរោងចក្រ
ភ្នំពេញ៖ប្រធានមន្ទីរ ការងារ ខេត្តស្វាយរៀង លោក អ៊ូ សាឃឿន បានថ្លែងឲ្យដឹង នៅថ្ងៃអាទិត្យទី២០ ខែធ្នូ ឆ្នាំ២០១៥ នេះថា មូលហេតុដែលឈាន ទៅដល់ការឃាត់ខ្លួនកម្មករ ៤នាក់ នោះមកពី កម្មករទំាងនោះ បានគប់ដុំថ្ម ទៅលើរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស តាយសេង បង្កឲ្យខូចខាតយ៉ាងដំណំ។
លោក អ៊ូ សាឃឿន បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលថា កងកម្លាំង មានសមត្ថកចិ្ច បានឃើញ សកម្មភាពពួកគេ ទាំង៤នាក់ គប់ដុំថ្មទៅលើរោងចក្រ ទើបឃាត់ខ្លួន ទុកកុំឲ្យ ប្រព្រឹត្តបែបនេះបន្តទៀត ព្រោះនឹងធ្វើឲ្យ រោងចក្រខូចខាតរឹតតែខ្លាំង។
លោកបញ្ជាក់ថា “ករណីឃាត់ខ្លួន ធ្វើឡើងទៅលើ អ្នកប្រព្រឹត្តដែលមានភស្តុតាង ជាក់ស្តែង ដែលបានគប់ ទៅលើរោងចក្រ ដែលប៉ូលិសបានឃើញ”៕