Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

រតនៈ ពិសិដ្ឋ ដឹកដៃ តូតា ទៅសាងស្នេហ៍ ផ្អែមល្ហែម លើទឹកដីថៃ

ភ្នំពេញៈ តារាសម្តែងបុរសសង្ហា លោក រតនៈ ពិសិដ្ឋ នៅប៉ុន្មានម៉ោងមុននេះ បានបង្ហាញសាររូបថតជាច្រើន បង្ហាញពីទំនាក់ទំនង ស្និទ្ធស្នាលផ្អែមល្ហែម ជាមួយស្រីស្អាតបបូរមាត់សិចស៊ី កញ្ញា តូតា ដោយពួកគេទាំងពីរនាក់ បានដឹកដៃគ្នា ទៅដើរលេងកម្សាន្តសាងស្នេហ៍ ផ្អែមល្ហែមនៅប្រទេសថៃ ។
នាពេលកន្លងមក តារាសម្តែងប្រុសស្រីមួយគូនេះ ធ្លាប់ត្រូវបានមហាជន និងអ្នកសិល្បៈរួមអាជីព ដាក់ការសង្ស័យថា មានទំនាក់ទំនងស្នេហា ក្រៅឆាក ជាមួយគ្នាស្ងាត់ៗ និងមានគម្រោងដឹកដៃគ្នា ចូលរោងការថែមទៀតផង ។ ប៉ុន្តែនៅពេលដែលរឿងនេះ បានលាតត្រដាងការពិតនោះ បែរជាត្រូវបានម្ចាស់សាម៉ីខ្លួនទាំងពីរដួង ចេញមុខបកស្រាយជាសាធារណៈថា ពួកគេមិនមានទំនាក់ទំនងស្នេហា ដូចពាក្យចចាមអារ៉ាម លើកឡើងឡើយ ។
តែថ្មីៗនេះរឿងរ៉ាវស្នេហា របស់ពួកគេទាំងពីរនេះ ហាក់កក្រើកឡើងវិញជាថ្មី បន្ទាប់ពីប្រុសស្អាត ស្រីស្អាតមួយគូនេះ បានបង្ហាញរូបផ្អែមល្ហែម ជាមួយគ្នា នៅប្រទេសថៃស្ងាត់ៗ ។ រូបភាពផ្អែមល្ហែមជាច្រើនសន្លឹក បានបង្ហាញភាពស្និទ្ធស្នាល ល្អូកល្អើន ផ្អែមល្ហែម ប្រៀបដូចជាលលកញញី ឈ្មោលដឹកដៃគ្នា ដើរលេងកម្សាន្តឆ្ងាយ ពីភ្នែកទស្សនិកជននិងអ្នកគាំទ្រ នៅក្នុងស្រុកធ្វើរំភើយ ។
បើទោះបីជាពេលនេះ តារាប្រុសស្រីមួយគូនេះ កំពុងតែសាងស្នេហ៍ផ្អែមល្ហែម ជាមួយគ្នាក៏ដោយ តែគេសង្កេតឃើញថាតារាប្រុស លោក រតនៈ ពិសិដ្ឋ បែរជាបង្ហាញសារបែបអស់សង្ឃឹម ភ្ជាប់ជាមួយរូបថតផ្អែមល្ហែម ជាមួយ កញ្ញា តូតា ថា «មានវាសនាតែគ្មាននិស្ស័យ» ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទង ទៅតារាទាំងពីរដួងបានទេ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នេះ តែទោះជាយ៉ាងណាយើង នៅរង់ចាំស្វាគមន៍ ការបកស្រាយរបស់ពួកគេទាំងពីរនាក់ថា ពួកគេពិតជាគូស្នេហ៍ និងគ្នាដូចការសង្ស័យមែនឫអត់?
ហើយជាមួយគ្នានោះទស្សនិកជន ក៏នៅតែទន្ទឹងរង់ចាំអ៊ុតមើលថា តើចំណងស្នេហារបស់ពួកគេទាំងពីរ អាចឈានដល់ការដឹកដៃគ្នា ចូលរោងការដូចអ្នកសិល្បៈដទៃឬទេ? ដូច្នេះមានតែរង់ចាំតាមដានស្នេហា របស់ពួកគេទាំងពីរនាក់ជាបន្តទៀត ៕