Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

ស្រ្តីម្នាក់ត្រូវ រថយន្តបុក ដាច់ខ្លួនជាពីរ ចេញគ្រឿង ក្នុងមកក្រៅ

ត្បូងឃ្មុំៈ ស្ត្រីដែលជាអាជីវករ ជួញដូរស្រូវ ត្រូវបានរថយន្ត ហ៊ីយ៉ាន់ដាយ បុកបណ្តាលអោយ ដាច់ខ្លួនជាពីរ បែកធ្លាយគ្រឿងក្នុងចេញមកក្រៅ ខណៈធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧ នៅចំណុចភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
អ្នកដំណើរម្នាក់បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម៉ោង ៥ និង ៥០នាទី យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ រវាងនិងរថយន្តហ៊ីយ៉ាន់ដាយ (៥ផ្លូវ) ដឹកគ្រឿងសំណង់ ខណៈ រថយន្តនិងម៉ូតូទាំងពីរគ្រឿងបើកស្រពទិសគ្នា ក្នុងទិសដៅពីលិចទៅកើត។
សាក្សីបានបញ្ជាក់ទៀតថា ស្រ្តីរងគ្រោះឈ្មោះម៉ុន គន្ធី អាយុ៤២ឆ្នាំ រស់នៅភូមិលេខ៥ ឃុំអំពិល តាពក ស្រុកអូរាំងឪ មុខរបរជាអ្នកទិញស្រូវលក់។