Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

ឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនិងករណី លួចកាច់កម៉ូតូ នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុ នៅម៉ោងប្រមាណ ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នេះ បានធ្វើការឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធ និងករណីលួចកាច់កម៉ូតូជនរងគ្រោះ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្រ្តីនគរបាលបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃុន គីមលី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរអ៊ុតសក់ នៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ថាចោរបានកាច់បំបែកសោរកម៉ូតូ យកទៅបាត់ នោះ ភ្លាមៗកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំង អធិការនគរបាលក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៤ ធ្វើការស្រាវជ្រាវបង្ក្រាប។
មន្រ្តីនគរបាលបានឲ្យដឹងទៀតថា ជាលទ្ធផលកម្លាំងជំនាញ បង្ក្រាបបានជនសង្ស័យ ៣នាក់ ក្នុងនោះ ទី១.ឈ្មោះ ហេង សុផេង ហៅឡូ ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅនិងមុខរបរ មិនពិតប្រាកដ (ដៃដល់) ធ្លាប់ជាប់ពន្ធនាគារ ១ឆ្នាំ ពីបទឆក់ជនបរទេស, ទី២.ឈ្មោះ គល់ សុខា ហៅសុខ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ (សហចារី ) ធ្លាប់ជាប់ពន្ធនាគារ ១២ខែ ពីបទចែកចាយគ្រឿងញៀន និងទី៣.ឈ្មោះ ហេង ពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មាន នៅភូមិ៣ សង្កាត់១ (សហចារី)។
ក្នុងនោះដែរកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាក I CON 1គ្រឿង របស់ ជនរងគ្រោះ, ម៉ូតូម៉ាកវ៉េវ 1គ្រឿង មធ្យោបាយ ធ្វើសកម្មភាព, ដែករាងអក្សរ T សម្រាប់កាច់ បំបែកសោរក១, កន្ត្រក២, ម៉ាលេតធំ៣, កាងម៉ូតូក្រោយ១, កុងទ័រ១, ដង្កាប់១, កូនសោរសម្រាប់ដោះ គ្រឿងម៉ូតូ១ ប្រអប់កេះដែក, ខ្សែអំពូលកុងទ័រ១, ម៉ារវ៉េន២, ម៉ូរទ័រឆាប១, កញ្ចក់មើលក្រោយ២គូ និង ស្លាកលេខកំពត 1H-9134 ។ ដោយឡែកចំពោះជនសង្ស័យ ពីរនាក់ផ្សេងទៀត បានរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួន ឯជនសង្ស័យដែលត្រូវឃាត់ខ្លួន និងវត្ថុតាង កម្លាំងជំនាញកំពុងបន្តនិតិវិធីបញ្ជូនទៅតុលាការ៕