Powered by Blogger.
?max-results=10">Gagdet
');
    ?max-results="+numposts8+"&orderby=published&alt=json-in-script&callback=recentarticles7\"><\/script>");

ឥណ្ឌូណេស៊ី គ្រោងដាក់ពង្រាយ កម្លាំង ១៥ម៉ឺននាក់ ការពារថ្ងៃបុណ្យឆ្លងឆ្នាំ

ស៊ីឡាងកាប៖ យោងតាមការលើកឡើង ពីមេបញ្ជាការយោធាឥណ្ឌូណេស៊ី បានបង្ហើបឲ្យ ដឹងថា រដ្ឋាភិបាលរបស់ខ្លួន នឹងដាក់ពង្រាយកងកម្លាំង ការពារសន្ដិសុខចំនួន ១៥ម៉ឺននាក់ ដើម្បី ការពារតាមទីតាំងវិហារ និងកន្លែងសាធារណៈ ផ្សេងទៀតទូទាំងប្រទេស ក្នុងកំឡុងពេលបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកល ខាងមុខនេះ។
សារព័ត៌មានឥណ្ឌូណេស៊ី ចេញផ្សាយនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥  នេះឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសដែលមាន អ្នកកាន់សាសនាម៉ូស្លីម ច្រើនជាងគេបំផុត លើសកលលោក បានបង្កើនការប្រុងប្រយ័ត្នលើផ្នែកសន្ដិសុខ និងបន្ដការពារលើតំបន់ ជាច្រើន ដើម្បីបង្កាកុំឲ្យមានការវាយប្រហារដូចទីក្រុងប៉ារីស ដោយបន្សល់ទុកអ្នកស្លាប់ជិត ១៣០នាក់ ក្រោមស្នាដៃវាយប្រហារភេរវកម្ម ពីក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។
បញ្ជាការកងទ័ពឥណ្ឌូណេស៊ីលោក Gatot Nurmantyo បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ស្ថិតនៅក្រៅរដ្ឋធានីហ្សាការតា បន្ដទៀតថា “យើងសូមអំពាវនាវដល់គ្រប់សហគមន៍” ដូចជា សាសនាអ៊ីស្លាម និងហិណ្ឌូ ដើម្បីរួមគ្នាការពារវិហារ នៅគ្រប់ទីកន្លែងក្នុងកំឡុង ពេលបុណ្យណូអែល។
គួរបញ្ជាក់ថា សមត្ថកិច្ចឥណ្ឌូណេស៊ីទាំងអស់ នឹងមានភារកិច្ចប្រុងប្រយ័ត្នកម្រិតខ្ពស់ ក្នុងចន្លោះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦។ នេះជាសារ មួយក្នុងកិច្ចការពារ ពីការវាយប្រហារពីក្រុមភេរវកម្ម៕