បិសាចក្រហម ទំនងនឹងនាំយក កីឡាករ Bale ពី Real Madrid
ក្រុងឡុងដ៏៖ ក្លិបបិសាចក្រហម Manchester United បានត្រៀមកញ្ចប់ ថវិកាចំនួន ១០៩.៤លានផោន ប្រហែល ១៦៣ លានដុល្លារអាម៉េរិក ដើម្បីនាំយកកីឡាករ Bale ពីក្លិប Real Madrid ។ នេះបើតាមការចុះផ្សាយ របស់ សារព័ត៌មាន Metro នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ។
យោងតាមការចុះផ្សាយខាងលើបាន ឲ្យដឹងថា ក្លិបបិសាចក្រហម កំពុងសំឡឹងមើល ដោយនឹងនាំយកកីឡាករ មកបន្ថែមទៀត ដោយកន្លងមកក៏ មានព័ត៌មានថា ក្លិបនេះកំពុងទំនាក់ទំនង កីឡាករ Cristiano Ronaldo និង Neymar ផងដែរ ។ សម្រាប់ព័ត៌មានចុងក្រោយនេះបានឲ្យដឹងថា កីឡាករ Bale ជាខ្សែប្រយុទ្ធចុងក្រោយ ដែល បិសាចក្រហមនឹងនាំយកមកកាន់ Old Trafford ក្នុងតម្លៃខ្លួន ប្រហែល១៦៣ លានដុល្លារអាម៉េរិក ។
បើទោះបីជាយ៉ាងនេះក្តី មកទល់នឹងពេលនេះ ខាងក្លិបបិសាចក្រហម មិនទាន់ចេញមុខ បដិសេធ ឬឆ្លើយស្រប នឹងព័ត៌មានមួយនេះនៅឡើយនោះទេ ៕